ខាងក្រោមនេះ គឺជាតារាប្រុសថៃប្រចាំស្ថានីយ៍ទូរទស្សន៍ Thai TV3 ទាំង ៥ រូប ដែលធ្វើការក្រោមការគ្រប់គ្រងរបស់ប្រធានគួរឱ្យស្រលាញ់គឺលោក Pik Charnchalard ។

លោក James Jirayu

/

កំពូលតារាប្រុស James Jirayu បានធ្វើការជាមួយនឹងលោក Khun Pik ចាប់តាំងពីលោកសម្ដែងជាតួប្រុសដំបូង នៅក្នុងខ្សែភាពយន្ដរឿង “Khun Chai Puttipat” កាលពីឆ្នាំ ២០១៣ ។

លោក Kongthap Peak

/

តារាប្រុសកំពុងរះលោក Kongthap Peak ដែលសម្ដែងជាតួឯក នៅក្នុងខ្សែភាពយន្ដរឿង “Dare to Love: Hai Ruk Pipaksa” ក៏ធ្វើការក្រោមការគ្រប់គ្រងរបស់លោក Khun Pik ផងដែរ ។

លោក Smith Paswitch

/

លោក Smith Paswitch ទទួលបានប្រជាប្រិយភាពកាន់តែខ្លាំង នៅពេលដែលលោកសម្ដែង នៅក្នុងខ្សែភាពយន្ដរឿង “Toong Sanaeha” កាលពីឆ្នាំ ២០២០ ។ ក្នុងពេលឆាប់ៗខាងមុខនេះ លោកនឹងមានខ្សែភាពយន្ដថ្មីដើម្បីថតរឿង “Sapai Sai Strong” ជាមួយនឹងលោក Pon Nawasch និង Nychaa Nuttanicha ។

លោក Job Thuchapon

/

លោក Job Thuchapon កំពុងថតខ្សែភាពយន្ដថ្មីរបស់ BL រឿង “The Miracle of Teddy Bear” ជាមួយនឹង Inn Sarin ។

លោក Franky Weerapat

/

លោក Franky Weerapat កំពុងបង្ហាញការសម្ដែងរបស់លោក នៅក្នុងខ្សែភាពយន្ដភាគថ្មីរឿង “Kaen Kaew” ៕

 /

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate