(អូស្ត្រាលី)៖ ភោជនីយដ្ឋានមួយ នៅទឹកដីអូស្ត្រាលី បានបើកបម្រើអតិថិជន ដែលនិយមភាពអាក្រាតកាយឲ្យចូលអង្គុយ ទទួលទានអាហារទាំង​អាក្រាត ដោយអះអាងថា វិធីនេះជួយជម្រុញឲ្យ​មនុស្សទាំងឡាយ មានសុខភាពល្អ។

មនុស្សប្រមាណ៥០នាក់ បានធ្វើដំណើរដោយថ្មើរជើង ក្នុងរូបភាពអាក្រាតកាយ ហើយមកកាន់ភោជនីយដ្ឋាន Noble Experiment ដែលស្ថិតនៅតំបន់ Collingwood ដើម្បីទទួល ទានអាហារ ដោយភាពងាយស្រួល។ ពិធីករវិទ្យុ Jo Stanley និង Anthony Lehmann ត្រូវបានគេនិយាយថា អ្នកទាំងពីរក៏បានចូល​ទៅ ពិសាអាហារជាលើកដំបូង នៅក្នុង​ភោជនីយដ្ឋាននេះ​ដែរ៕

/

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង