ចិន៖ តាមការអោយដឹងពីគេហទំព័រ jschina កាលពីថ្ងៃទី ២៤ តុលាម្សិលមិញនេះថា ប្រជាជនចិន ជាពិសេសក្មេងៗជំទង់ជាច្រើននាក់ បាននាំគ្នាទៅផ្សារទំនើបដើម្បីទិញសម្ភារធ្វើរូបតំណាងខ្មោច សម្រាប់ថ្ងៃបុណ្យ Halloween ។

តាមការបកស្រាយនៃពួកបញ្ញាវ័ន្ដនៃលោកខាងលិច បានបង្ហាញថា បុណ្យ Halloween គឺបុណ្យកំសាន្ដមួយ បន្ទាប់ពីរការប្រមូលផលរួចរាល់ហើយរបស់ប្រជាជនអឺរ៉ុប។ តែក៏មានការបកស្រាយដែរថា បុណ្យនេះ គឺជាការរំលឹកឧទ្ទិសដល់ព្រលឹងខ្មោចស្លាប់ នៃពួកអ្នកមិនចូលកាន់សាសនាគ្រឹស្ដ។
ក្រោយៗមក បុណ្យនេះត្រូវបានភាយសាយស្ទើរតែទូទាំងពិភលោក ដែលត្រូវបានគេកំណត់យកថ្ងៃទី ៣១ តុលា ក្នុងការធ្វើបុណ្យនេះ ជារៀងរាល់ឆ្នាំ។ ចំពោះប្រជាជនចិនវិញគេក៏បានប្រកាន់ភ្ជាប់នូវទំនៀមទំលាប់បុណ្យនេះផងដែរ ជាក់ស្ដែងដូចជានៅក្រុងSou-zhou នៃខេត្ដ Jiangsu ភាគខាងកើតនៃប្រទេសចិន៕

ដោយ៖ នារីប្រភព៖ jschina