ភ្នំពេញ៖ ដើម្បីចូលរួមជំរុញ ចលនាប្រឡងប្រណាំងទីក្រុងស្អាត និងអបអរសាទរ ដែលប្រទេសកម្ពុជា ធ្វើជាប្រធានអាស៊ាន និងជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល អាស៊ាន ឆ្នាំ ២០១២ នៅរាជធានីភ្នំពេញ។
ដើម្បីរក្សាបាន នូវអត្តសញ្ញាណជាតិខ្មែរ សម្រាប់ឱ្យ កូនខ្មែរ ក៏ដូចជា ភ្ញៀវទេសចរបរទេសបានស្គាល់ពីស្នាដៃរបស់ខ្មែរ សាលារាជធានីភ្នំពេញ បានសហការជាមួយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នឹងរៀបចំធ្វើពិធីបង្ហាញនំ និងបង្អែមខ្មែរ ដែលមានតាំងពីយូរលង់មកហើយនោះ ដាក់តាំងបង្ហាញជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមទស្សនា និងភ្លក់នូវនំ និងបង្អែមខ្មែរ ជាច្រើនមុខ ដែលមានរយៈពេល ៣ ថ្ងៃ គឺចាប់ពីថ្ងៃទី៣០-៣១ ខែសីហា ដល់ថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០១២ នៅសួនមុខវត្តឧណ្ណាលោម ក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ៕



ដោយ៖ វណ្ណៈប្រភព៖ គេហទំព័រសាលារាជធានីភ្នំពេញ