ប្រសិនបើលោកអ្នក បានអាននូវអត្ថបទមុននេះដែលរៀបរាប់ស្តីអំពី បញ្ហាមួយចំនួនដែលទាក់ទងទៅនឹងភាពស្លេកស្លាំង នោះលោកអ្នកច្បាស់ជាអាចដឹងពីមូលហេតុ ក៏ដូចជាកត្តាប្រឈមមួយចំនួនហើយ។ យោងតាមការសិក្សាបង្ហាញថា សារជាតិដែក គឺជាសមាសធាតុដ៏សំខាន់បំផុតក្នុងការផលិតអេម៉ូក្លូប៊ីន (hemoglobin) នៅក្នុងសារពាង្គកាយ។ ថ្ងៃនេះ យើងខ្ញុំសូមលើកយកនូវការណែនាំនូវអាហារមួយចំនួន ដែលមានផ្ទុកនូវជាតិដែក ដើម្បីជួយលោកអ្នកក្នុងការកាត់បន្ថយស្ថានភាពស្លេកស្លាំង។

-ចុចអាន ៖​ បញ្ហាមួយចំនួនដែលគួរយល់ដឹង ជាពិសេសអ្នកដែលឧស្សាហ៍ស្លេកស្លាំង

/

រូបតំណាង

ប្រភេទសាច់

  1. លាសសមុទ្រ និងពពួកគ្រំ វាសម្បូរទៅដោយជាតិដែក ដោយមានប្រហែល ២៤ មីលីក្រាម ក្នុង ១០០ ក្រាម
  2. គ្រំចំពុះទា មានផ្ទុក ៤.៥ មីលីក្រាមក្នុង ១០០ ក្រាម
  3. ប្រភេទត្រីសមុទ្រម្យ៉ាង សាឌីន (Sardine) សម្បូរអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលគ្មានជាតិខ្លាញ់ ហើយអាចផ្តល់ជាតិដែក ៣.២ មីលីក្រាមក្នុង ១០០ ក្រាមនៃសាច់ត្រី
  4. ថ្លើម ជ្រូក ឬគោ វាក៏មានជាតិអាស៊ីតហ្វូលិក និងវីតាមីន B12 ហើយនឹងជាតិដែក ៨ មីលីក្រាម ក្នុង ១០០ ក្រាម។ វា ជួយក្នុងការបង្កើតកោសិកាឈាមបានយ៉ាងល្អ
  5. សត្វក្រួច សម្បូរទៅដោយជាតិប្រូតេអ៊ីន និងអាស៊ីតអាមីណូដែលសំខាន់។ បក្សីទាំងនេះ មានជាតិដែក ៧,៧ មីលីក្រាមក្នុង ១០០ ក្រាមសាច់
  6. សាច់គោ បរិមាណជាតិដែកនៅក្នុងសាច់គោ(ពពួកសាច់ក្រហម) គឺមានកម្រិតខ្ពស់ជាងពពួកសាច់ស។ វា ក៏ជាប្រភពនៃប៉ូតាស្យូម និងផូស្វ័រផងដែរ។ វាមានជាតិដែក ២,៥ មីលីក្រាម ក្នុង ១០០ ក្រាម
  7. ស៊ុត មានផ្ទុកវីតាមីន C អាស៊ីតហ្វូលិក កាល់ស្យូម ក៏ដូចជាជាតិដែក ២,២ មីលីក្រាមក្នុង ១០០ ក្រាម

/

ប្រភេទបន្លែ

  1. ស្ពៃខ្មៅ សម្បូរដោយវីតាមីន សារធាតុរ៉ែ ប៉ូតាស្យូម ម៉ាញេស្យូម និងជាតិដែក ៤ មីលីក្រាមក្នុង ១០០ ក្រាម
  2. ស្ពៃស បន្លែនេះផ្ទុកនូវ folate ដែលជួយបង្កើតកោសិកាឈាមក្រហម/ស និងអង់ទីករនៅក្នុងប្រព័ន្ធភាពស៊ាំ។ វាក៏មានជាតិដែក ៣,១ មីលីក្រាមក្នុង ១០០ ក្រាម
  3. សណ្តែកលីម៉ាៈសណ្តែកទាំងនេះមានសារធាតុរ៉ែ វីតាមីន ប្រូតេអ៊ីន កាឡូរី និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ រាល់ ១០០ ក្រាមមានជាតិដែករហូតទៅដល់ ៨,៥ មីលីក្រាម។
  4. សណ្តែក សំបូរវីតាមីន (A, B1, B2, B3, B6, C និង E) ។ វា ក៏ផ្ទុកជាតិប៉ូតាស្យូម ផូស្វ័រ កាល់ស្យូម និងសូដ្យូមផងដែរ។ ចំពោះជាតិដែកវិញ វាមាន ៧,១ មីលីក្រាមក្នុង ១០០ក្រាម

គ្រាប់ធញ្ញជាតិ 

  1. គ្រាប់រីករាយ: គ្រាប់នេះមានកម្រិតខ្ពស់នៃសារធាតុ lutein, beta carotene និងវីតាមីន។ វា ក៏មានជាតិសរសៃ និងជាតិដែក ៧,៣ មីលីក្រាមក្នុង ១០០ ក្រាម
  2. អាល់ម៉ុន និងផ្លែប៊ឺត: វា មានប្រូតេអ៊ីន និងកាបូអ៊ីដ្រាត។ ចំពោះជាតិដែក វាមាន ៤,២ មីលីក្រាមក្នុង ១០០ ក្រាម
  3. សណ្តែកដី មានវីតាមីន និងសារធាតុរ៉ែ​ ដូចជា នីកាស៊ីន(niacin)។ វា មានជាតិដែក ២ មីលីក្រាម ក្នុង១០០ ក្រាម

/

តោះសាកល្បង ទទួលទានជាមួយអាហារទាំងនេះ ដើម្បីជួយដល់សុខភាពរាងកាយរបស់អ្នករឹងម៉ាំ និងបន្ថយភាពស្លេកស្លាំងទាំងអស់គ្នា ៕

/

ប្រែសម្រួល ៖​ ច័ន្ទ

ប្រភព៖ steptohealth