ព័ត៌មានអន្តរជាតិ ៖ ឪពុកចិត្តសឿង វ័យ ៧៥ ឆ្នាំមា្នក់ ត្រូវបានរកអោយឃើញថា បានបាញ់សម្លាប់កូនប្រុសចុង ខណៈពេលដែលមានជម្លោះទាក់ទិនទៅនឹងកាលដែលបានធ្វើអោយឡានខូច នេះបើយោងតាមសេចក្តីរាយការណ៍របស់ទំព័រសារព័ត៌មានបរទេស worldnewstoday ដែលទើបតែបានចេញផ្សាយកាលពីម្សិលមិញនេះ។

គួរបញ្ជាក់ផងដែរថា រឿងហេតុខាងលើនេះ បានកើតឡើងកាលពីពេលកន្លងទៅ ក្នុងក្រុងSan Diego រដ្ឋ California សហរដ្ឋអាមេរិក ។ ឪពុកចិត្តសឿងវ័យ ៧៥ ឆ្នាំរូបនោះ ត្រូវបានរកអោយឃើញថា មានឈ្មោះ Thomas Bethel រីឯកូនចុងរូបនោះវិញ មានវ័យ ៥៤ ឆ្នាំ ។
គួររំឭកផងដែរថា ភ្លាមៗនោះ ក៏មានការអន្តរាគមន៍ពីភ្នាក់ងារមានសមត្តកិច្ច បន្ទាប់ពីបានទទួលព័ត៌មានពីអ្នកជិតខាង ដែលរស់នៅក្បែរកន្លែងកើតហេតុ។ ដោយឡែក ជនជាប់ចោទ ដែលជាឪពុកចុងចិត្តសឿងរូបនោះ ក៏ត្រូវបានចាប់ឃាត់ខ្លួន ដោយរង់ចាំការផ្តន្ទាទោសទៅតាមផ្លូវច្បាប់របស់ប្រទេសនេះ៕
ដោយ ៖ រិទ្ធីប្រភព ៖ worldnewstoday