ក្រុមហ៊ុន Nokia និងក្រុមហ៊ុន Apple ដែលសុទ្ធតែជាក្រុមហ៊ុនផលិតទូរស័ព្ទដៃធំជាងគេ
នៅលើពិភពលោក បានព្រមព្រៀងដោះស្រាយវិវាទពាណិជ្ជកម្មផ្តាច់មុខទាំងអស់រវាង
ក្រុមហ៊ុនទាំងពីរក្នុងកិច្ចព្រមព្រៀងមួយ ដែលតុលាការសម្រេចឲ្យក្រុមហ៊ុន Apple បង់
សំណងជំងឺចិត្តផ្តាច់តែមួយលើក និងភាគរយនៃប្រាក់ចំណេញទៅឲ្យក្រុមហ៊ុនផលិត
ទូរស័ព្ទដៃហ្វាំងឡង់ មួយនេះ។
កាលពីខែតុលាឆ្នាំ 2009 Nokia បានដាក់ពាក្យប្តឹង Apple របស់អាមេរិក និងចោទប្រកាន់
Apple ប្រើបច្ចេកវិទ្យាជាច្រើន របស់ Nokiaដែលគ្មានការបង់លុយ។ ក្រោយពីវិវាទ ជំទាស់
ប្តឹងវិញ ជាច្រើនលើកច្រើនដង ទីបំផុត Apple ក៏ត្រូវសុខចិត្តចុះចាញ់។ ក្រុមហ៊ុនរបស់Steve
Jobs យល់ព្រមបង់សំណងឲ្យ Nokia ដែលមាន២ប្រភេទ៖ មួយគឺលុយដើម្បីទិញសិទ្ធិត្រូវ
បានប្រើបច្ចេកវិទ្យា ហើយមួយទៀតគឺលុយបង់ជារៀងរាល់ឆ្នាំ។ Nokia បានឲ្យដឹងក្នុងសេចក្តី
ថ្លែងការណ៍មួយនៅថ្ងៃនេះថា កិច្ចព្រមព្រៀងនេះនឹងបង្កើនលទ្ធភាពចំណេញប្រចាំត្រីមាស
ទីពីររបស់ផ្នែកឧបករណ៍ និងសេវាកម្មរបស់ក្រុមហ៊ុន។
តែក្រុមហ៊ុន Nomura ធ្វើការទាយទុកថា Nokia នឹងបាត់បង់ឋានះជាអ្នកផលិត smartphone
ធំជាងគេលើពិភពលោក ធ្លាក់ចូលក្នុងដៃ Samsung Electronics ក្នុងត្រីមាសនេះ មិនតែ
ប៉ុណ្ណោះក៏ត្រូវ Apple បំបាក់មុខនៅក្នុងត្រីមាសបន្ទាប់ផងដែរ ៕
ប្រភព៖ Reuters
ដោយ៖ ណាវី ។