អាល់ម៉ាទី៖ សារព័ត៌មានក្នុងស្រុក បានផ្សាយកាលពី ថ្ងៃពុធថា យន្តហោះហ្វឹកហាត់ មួយគ្រឿងបានធ្លាក់ នៅភាគខាងលិចទីក្រុង អាកតូបេប្រទេស កាហ្សាក់ស្ថាន បណ្តាលឲ្យមនុស្សពីរនាក់ នៅលើយន្ត ហោះនោះ ស្លាប់ភ្លាមៗ។
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួចេញផ្សាយនៅ ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០១៣ ថាយន្តហោះនោះ បានធ្លាក់ដោយបុក នឹងឃ្លំាងដាក់ យន្តហោះ ក្នុងអាកាសយានដ្ឋាន អាកតូបេ បន្ទាប់ពីហឹ្វកហាត់ ក្នុងការ ហោះហើររួចរាល់។ នៅក្នុងឧប្បតិហេតុធ្លាក់នោះ បណ្តាលគ្រូបង្វាត់ និងសិស្សម្នាក់ ស្លាប់ភ្លាមៗ នៅកន្លែង កើតហេតុ។
បើតាមប្រភពពីមន្រ្តីប៉ូលិស បាននិយាយថា «ជាការពិតណាស់ នេះជាសោកនាដកម្មមួយ ដែលបានកើត ឡើង ប្រហែល បីម៉ោងមុននៅអាកាសយានដ្ឋាន ហើយគ្រូបង្ហាត់ម្នាក់ និង សិស្សម្នាក់ បានស្លាប់ក្នុង ឧប្បតិហេតុនោះ» ៕

ដោយ៖ ដើមអម្ពិលផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល