ព័ត៌មានអន្តរជាតិ ៖ រយៈពេលតែពីរទៅបីវិនាទី ខណៈពេលដែលម្តាយមួយរូបចេញទៅក្រៅនោះ វាគឺជាពេលវេលាសមល្មមដែលអាចអោយកូនប្រុសវ័យ ៥ ឆ្នាំ សម្លាប់ប្អូនស្រីតូចវ័យពីរឆ្នាំ ដោយអចេតនា ដោយសារការប្រហែស ក្នុងការលេងកាំភ្លើងម៉្យាង ដែលអោយឈ្មោះថាRifle បន្ទាប់ពីទទួលវាបានជាកាដូក្នុងថ្ងៃខួបកំណើត នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានបរទេស CNN ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ។
ខាងលើនេះ គ្រាន់តែជារូបតំណាងតែប៉ុណ្ណោះ
លើសពីនេះទៅទៀត ប្រភពសារព័ត៌មានដដែលបានគូសបញ្ជាក់បន្ថែមអោយដឹងផងដែរថាករណីខាងលើនេះ បានកើតឡើងកាលពីថ្ងៃអង្គារកន្លងទៅ នៅភាគខាងត្បូងរដ្ឋ Kentuckyសហរដ្ឋអាមេរិក។ ដោយឡែក បើនិយាយពីជនរងគ្រោះ ដែលជាកុមារីតូចវ័យ ២ ឆ្នាំរូបនោះមានឈ្នោះ Caroline Starks ។
គួររំឭកផងដែរថា បើយោងតាមសម្តីលោក Gary White ដែលជាអ្នកវិភាគសាកសពក៏បានគូសបញ្ជាក់លើសពីនេះផងដែរថា វាគឺជាករណីអត្តឃាតអចេតនាមួយដែលគួរអោយខ្លោចផ្សា ខណៈពេលដែលកាំភ្លើងក្មេងលេងប្រភេទនេះ Rifle វាអាចធានាបាននូវសុវត្ថិភាពក្មេងៗ The little Crickett rifle is a single-shot rifle and it has a child safety, ៕
ដោយ ៖ រិទ្ធីប្រភព ៖ CNN