/ប្រសិនបើលោកអ្នកគិតថាការរៀនភាសាបរទេសតែមួយភាសាវាធ្វើអោយអ្នកឈឺក្បាលវិលមុខព្រោះច្រលំគ្នានោះអ្នកប្រហែលជាមិនគ្រាន់បើជាងក្មេងប្រុសអាយុ ១៦ ឆ្នាំខាងលើនេះទេមើលទៅ! Timothy Doner អាយុ ១៦ ឆ្នាំជាសិស្សវិទ្យាល័យអាចនិយាយបាន ២៣ ភាសាផ្សេងគ្នា! នេះមិនមែនជាការលេងសើចនោះទេ Timothy បានព្យាយាមរៀនភាសាទាំងនោះដោយខ្លួនឯងនៅពេលវិស្សមកាលរដូវក្ដៅ និងរៀងរាល់ចុងសប្ដាហ៍។ ក្មេងប្រុសម្នាក់នេះអាចនិយាយភាសាជាច្រើនដូចជា Hebrew, Arabic, Russian, Italian, Farsi, Swahili និងជាង ២០ ភាសាផ្សេងទៀតបានយ៉ាងស្ទាត់ជំនាញ។ ក្មេងប្រុសម្នាក់នេះបានចាប់ផ្ដើមមានចំណាប់អារម្មណ៍ក្នុងការរៀនភាសាផ្សេងៗនៅពេលដែលគេបានចូលរៀនភាសា Hebrew បន្ទាប់មកគេក៍ទៅរៀន Arabic ហើយក៏បន្តក្នុងការរៀនភាសាផ្សេងៗដោយខ្លួនឯង។ ហើយអ្វីដែលជាជំនួយរបស់គេនោះគឺមានតែiPhone របស់គេតែប៉ុណ្ណោះក្នុងការរៀននេះ។ Timothy ប្រាប់ថាគេចង់ធ្វើដូចជាមនុស្សដែលនៅក្នុងវីដេអូ youtube ដែលអាចនិយាយបាន ១៦ ភាសាផ្សេងគ្នា។

ដោយ៖ វឌ្ឍនាប្រភពពី៖ huffingtonpost