លោកអ្នកប្រហែលជាធ្លាប់បានឃើញរូបភាពផ្លែឈើប្លែកៗហើយមើលទៅ ដូចជាផ្លែសារីដែលមានរូបរាងជាកូនក្មេង ផ្លែឪឡឹកជ្រុង និងផ្លែឈើផ្សេងៗទៀត ដែលមានរូបរាងប្លែកៗជារូបមនុស្សជាដើម។
រូបភាពនៃផ្លែឈើបែបនេះត្រូវបានគែសង្កេតឃើញសាយភាយតាមបណ្ដាញគេហទំព័រ Facebookដែលភាគច្រើនយុវវ័យខ្មែរនិយមចូលចិត្តលេង ហើយដោយការដែលមិនដឹងរឿងជាដើមទងដែលនាំអោយមានការយល់ច្រលំលើរូបភាពផ្លែឈើប្លែកៗទាំងអស់នេះ ដោយមានអ្នកខ្លះថាវាជាផ្លែសូដាទិព្វ ខ្លះថាជាផ្លែអាសង់ខៃ ហើយមានខ្លះក៏និយាយថាវាជាផ្លែ Photoshop ជាដើម។
ថ្ងៃនេះ Camnews សុំនាំលោកអ្នកអោយបានស្គាល់ការពិតដែលទាក់ទងនឹងផ្លែឈើចម្លែកៗទាំងនេះការពិតទៅដោយសារតែការមិនដឹងវានាំអោយមានពាក្យមិនពិតដែលចេញពីមាត់មួយតមកមាត់មួយទៀតហើយជួនកាលពាក្យមិនពិតត្រូវបានគេយល់ថាជាការពិត តែធាតុពិតនោះគឺថាផ្លែឈើចម្លែកៗទាំងនេះគឺវាជារបស់ពិតទាំងអស់។
អាថ៍កំបាំងលើផ្លែឈើទាំងអស់នេះគឺនៅត្រង់ការដាំនោះគឺគ្រាន់តែគេយកផ្លែរបស់វាដែលកំពុងតែលូតលាស់នៅខ្ចីមកដាក់ចូលក្នុងប្រអប់ដែលជាពុម្ភរូបរាងផ្សេងៗប៉ុណ្ណោះ ហើយនៅពេលដែលផ្លែឈើទាំងនោះលូតលាស់ធំឡើងៗ វានឹងមានសណ្ឋានរូបរាងដូចជា ពុម្ភនោះដូចគ្នា។គំនិតឆ្នៃប្រឌិតនេះដើមឡើយគេ បានរកឃើញមានអ្នកប្រើវានៅប្រទេសជប៉ុន ដោយដាំសារីក្នុងពុម្ភរូបមនុស្ស មើលទៅដូចជាផ្លែអាសង់ខៃ ក្នុងរឿងស៊ុនអ៊ូខុង ហើយក្រោយមកគេសង្កេតឃើញថានៅប្រទេសប្រេស៊ីល គេបានប្រើប្រាស់វិធីនេះដូចគ្នាក្នុងការដាំឪឡឹកអោយមានរាងជ្រុង។សរុបមកការពិតទៅវាគ្រាន់តែជាផ្លែឈើធម្មតាដែលដាំតាមក្បួនបច្ចេកទេសប្លែកៗប៉ុណ្ណោះ មិនមែនជាផ្លែអាសង់ខៃ ឬផ្លែ Photoshop នោះទេ៕

ដោយ៖ ម៉ូកាប្រភពពី៖ jj-cam