អឺរ៉ុប៖ តាមការអោយដឹងពីសារពត៌មានអឺរ៉ុប បានអោយដឹងថា សព្វថ្ងៃនេះប្រទេសមួយចំនួនក្នុងតំបន់អឺរ៉ុបកំពុងជួបវិបត្ដិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ពោលគឺភាពគ្មានការងារធ្វើរបស់ប្រជាពលរដ្ឋ ជាកត្ដាដ៏ចម្បង ដែលធ្វើអោយតំបន់នេះជូបនូវភាពស្មុគស្មាញខ្លាំង នាំអោយពួកគេសម្រេចចិត្ដលក់អវយវៈក្នុងខ្លួនពួកគេ។​​​​​​

width=455

មូលហេតុដែលគ្នានការងារធ្វើនេះហើយ ដែលធ្វើអោយមនុស្សក្នុងតំបន់អឺរ៉ុបមួយចំនួនបានប្រកាសលក់ក្រលានរបស់ខ្លួនតាមគេហទំព័រនានា។ លោក Mircov មានអាយុ ៥០ឆ្នាំដែលមានកូនពីរនាក់ ជាជនជាតិ ស៊ីបៀម៉ុងតេនីហ្ក្រូ បាននិយាយថា លោកបានលក់ក្រលានរបស់លោកអស់រយះពេល​ ៦ខែទៅហើយ។ គាត់បានបន្ដថា ការធ្វើបែបនេះវាហាក់បីដូចជាការលើកតំកើនទីផ្សារងងឹតយ៉ាងដូច្នោះដែរ តែនេះដោយសារគាត់អស់ការងារធ្វើ ទូរស័ព្ធត្រូវបានបិទ ញ៉ាំអាហារបានតែមួយពេលក្នុងមួយថ្ងៃ គឺនំបុ័ងមួយដើមប៉ុណ្ណោះ។width=455

ចំណែកនៅប្រទេស អ៊ីតាលី អេស្បាញ ក្រិច​ និងរុស្ស៊ីឯណ្ណោះវិញ សា្ថនភាពគ្មានការងារធ្វើ ក៏ជុំរុញអោយប្រជាពរដ្ឋហ៊ានប្រកាសលក់សរីរាង្គរបស់ខ្លួនអោយទីផ្សារងងឹតផងដែរ។ បើតាមការអោយដឹងពីមន្ទីរសុខាភិបាលនៃតំបន់អឺរ៉ុប​ បានប្រាប់ថា ប្រជាពលរដ្ឋមួយចំនួនដោយសារតែគ្មានប្រាក់ចាយវាយប្រចាំថ្ងៃ ពួកគេចំនួន​មិនត្រឹមតែហ៊ានលក់ក្រលៀនទេ គឹពូកគេថែមទាំងហ៊ានប្រកាសលក់ទាំង សួត ឆ្អឹង និងឈាមទៀតផង។ គួររំលឹកផងដែរថា សួតមួយគឹទីផ្សារងងឹតហ៊ានទិញក្នុងតម្លៃរហូតដល់ ២៥០,០០០ ដុល្លារឯណោះ។ ទោះបីជាយ៉ាងណាក៏ដោយ យើងសង្ឃឹមយ៉ាងមុតមាំថា សង្គមកម្ពុជា នឹងគ្មានរឿងបែបនេះកើតឡើងទេ៕

ដោយ៖​ សារិនប្រភព៖ nytimes