Logo, Camnews

"អស្ចារ្យមែន!" អាយុ​ ៩ឆ្នាំសោះ រកប្រាក់បាន ៣៨៦,០០០ ដុល្លារ ក្នុង១៥ នាទី

21/07/2012 10:48

អង់គ្លេស៖ បើតាមការអោយដឹងពី Daily Mail​ បានរាយការណ៍ថា អ្នកគូររូបភាព វ័យក្មេងប្រទេសអង់គ្លេស ម្នាក់អាចរកប្រាក់បានរហូតដល់ ៣៨៦,០០០ដុល្លារឯណ្ណោះ ក្នុងរយៈពេលត្រឹមតែ ១៥នាទី។Kieron Williamson ជាក្មេងប្រុសម្នាក់​ ដែលមានអាយុ​ ៩ ឆ្នំា មានកំណើតនៅក្នុងទីក្រុងNorfolk ប្រទេសអង់គ្លេស។ Williamson ត្រូវបានគេចាត់ទុក​​ជា​ វិចិត្រករផ្នែកគូររូបវ័យក្មេងហើយឆ្នើមបំផុតក្នុងពិភពលោក។​ គួររំលឹកផងដែរថា រូបភាពដែល Williamson គូរហើយចំនួន ២៤ផ្ទាំង អាចលក់បានរហូតដល់ ៣៨៦,០០០ ដុល្លារឯណ្ណោះ។width=455តាមការបង្ហាញពីវិត្រករជើងចាស់ៗ បានអោយដឹងថា រាល់គំនូរដែល Williamson គូរសុទ្ទតែមានលក្ខណៈត្រឹមត្រូវទាំងអស់ ពោលគឺរូបភាពនីមួយៗ មានភាពសមាមាត្រ ទាក់ទាញ និងមានភាពរស់រវើកបំផុត។ width=455វិចិត្រករ Aelita Adre បាននិយាថា Williamson ពិតជាមានទេពកោសល្យខាងគូររូបខ្លាំងណាស់ពោល គឺគេចេះដាក់ទឹកថ្នាំត្រូវតាម រូបភាពជាក់ស្ដែងតែម្ដង។ គាត់បានបន្ដថា Willaimson ជាក្មេងឆ្លាត មានអារម្មណ៍ល្អ និងមានការស្រមើស្រម៉ៃខ្ពស់ទៀតផង។width=455Williamson បាននិយាយថា ខ្ងុំពិតជាសប្បាយចិត្តខ្លាំងណាស់​ នៅពេលដែលរូបភាព ដែលខ្ងុំគូរហើយ មានការគាំទ្រច្រើនពីទស្សនិកជនបែបនេះ។ គេបានបន្ដទៀតថា គេនឹងខិតខំព្យាយាមអោយអស់ពីកម្លាំងកាយចិត្ត ដើម្បីអភិវឌ្ឍន៍ខ្លួនរបស់គេ អោយក្លាយទៅជា វិចិត្រករ ដ៏កំពូលម្នាក់នាពេលអនាគត៕

 ដោយ៖ សារិនប្រភព៖ dailymail