បើតាមប្រភពព័ត៌មានពី Reuters ដែលទទួលបានពីប្រភពផ្សេងៗគ្នា កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា បច្ចុប្បន្ន Apple កំពុងមានគំរោងអភិវឌ្ឍគំរូ iPhone ជំនាន់បន្ទាប់ ជាមួយទំហំអេក្រង់ចន្លោះពី 47 ដល់ 57 រួមជាមួយ Version iPhone តំលៃថោក ដែលមានច្រើនពណ៌សំរាប់ជ្រើសរើស។Reuters បានសង្កត់ធ្ងន់ថា នេះគឺជាផែនការបច្ចុប្បន្នរបស់ Apple ហើយបើសិនពួកគេធ្វើតាមផែនការ រហូតដល់ទីបញ្ចប់ នោះ iPhone ជាមួយអេក្រង់ធំជាង 4 (ដូចសព្វថ្ងៃ) នឹងបង្ហាញខ្លួន នៅឆ្នាំក្រោយ។

ក្នុងពេលដែល iPhone អេក្រង់ធំ នឹងក្លាយជា Version ខ្ពស់បំផុត Apple ក៏បានកំពុងធ្វើការពិចារណា ទៅលើ Version តំលៃថោក (៩៩ ដុល្លារ) ជាមួយនឹងជម្រើសនូវពណ៌ជាច្រើន ប៉ុន្តែនៅមិនទាន់ច្បាស់ថា តំលៃនេះ ជាតំលៃភ្ជាប់ជាមួយកិច្ចសន្យា ឬមិនមានកិច្ចសន្យានោះទេ។

បើទោះជាបានបញ្ជាក់កំណត់ថា នេះគឺជាផែនការបច្ចុប្បន្ន ដែលថ្នាក់ដឹកនាំ Apple កំពុងតែធ្វើការពិចារណា ប៉ុន្តែប្រភពខាងលើ ក៏បាននិយាយថា ផែនការនេះ ក៏នឹងអាចមានការផ្លាស់ប្តូរនៅថ្ងៃអនាគត ផងដែរ។

/

រូបភាពត្រូវបានកំណត់ថាជា iPhone តំលៃថោក

ផែនការពេលនេះគឺ iPhone 5S នឹងបង្ហាញខ្លួន នៅចុងឆ្នាំនេះ រួមជាមួយ Version តំលៃថោកមួយផ្សេងទៀត។ តាមព័ត៌មានចចាមអារាម iPhone 5S នឹងមាន Sensor ស្គាល់ស្នាមក្រយ៉ៅដៃ ក្នុងពេលដែល iPhone តំលៃ នឹងផលិតឡើងជាមួយសំបកជ័រ និងមានដល់ ៥ ទៅ ៦ ពណ៌ផ្សេងៗគ្នាសំរាប់ជ្រើសរើស៕

ដោយ៖ សិលាប្រភព៖ TTE