ព័ត៌មានអន្តរជាតិ ៖ ​ ស្រីម្នាក់ត្រូវបានចាប់ឃាត់ខ្លួន ក៏ព្រោះតែត្រូវបានរកអោយឃើញថា​បានបើកឡានទាំងអាក្រាតកាយ និងស្ថិតនៅក្នុងស្ថានភាពស្រវឹង នេះបើយោងតាមសេចក្តីរាយការណ៍ព័ត៌មានពីកងល្បាតផ្លូវហាយវ៉េ នារដ្ឋ California សហរដ្ឋអាមេរិក ។

width=459

គួរបញ្ជាក់ផងដែរថា  ជនជាប់ចោទរូបនោះ មានឈ្មោះថា Hesperia វ័យ ២២ ឆ្នាំ ព្រមទាំងលោក Alberto Giovanni  Bravo ត្រូវបានរកអោយឃើ់ញថា បានចតឡានម៉ាក 2008 Hon-da Civic នាឯភាគខាងកើតផ្លូវ Phelan និងខាងលិចផ្លូវ Baldy Mesa Road ។

លើសពីនេះទៅទៀត ​​  ប្រភពដដែលបានបន្ថែមថា ​ករណីខាងលើនេះ ក៏ត្រូវបានរកអោយឃើញនូវហេតុការណ៍មួយផ្សេងទៀតផងដែរ  ពោលគឺ គូស្នេហ៍មួយគូរខាងលើនេះ ក៏មានជាជម្លោះទាស់ទែងគ្នារហូតដល់បានបង្កជារបួសស្នាមនិងចាប់ទៅបញ្ជូនទៅកាន់មន្ទីរពេទ្យផងដែរ តែទោះជាយ៉ាងណាមកទល់នឹងពេលនេះ  ការតាមដានស៊ើបអង្កេតនៅតែបន្តមាននៅឡើយ៕

ដោយ ៖ រិទ្ធីប្រភព ៖​ Happening