ព័ត៌មានអន្តរជាតិ ៖ បើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានស្កាយ ដែលទើបតែបានចេញផ្សាយកាលពីប៉ុន្មានម៉ោងមុននេះ បានគូសបញ្ជាក់អោយដឹងថា អ្នកលេងសៀក ជនជាតិបារាំងម្នាក់ ឈ្មោះ Sarah Guyard-Guillot បានស្លាប់បាត់បង់ជីវិត កាលពីរាត្រីថ្ងៃសៅរ៍កន្លងទៅ នៅឯមន្ទីរពេទ្យមួយកន្លែង ក្នុងរដ្ឋ Las Vegas បន្ទាប់ពីបានជួបឧបទ្ទេវហេតុធ្លាក់ចុះ ពីកំពស់ ១៥ ម៉ែត្រ ខណៈពេលដែលមានការសម្តែងសៀកនៅឯ Cirque du Soleil's Ka (ឈ្មោះកន្លែងលេងសៀក) ។

យ៉ាងណាមិញ បើយោងតាមសេចក្តីថ្លែងការណ៍ ដែលបានចេញដោយមន្រ្តីផ្លូវការប្រចាំកន្លែងលេងសៀកមួយនេះ អោយដឹងថា ពួកគេពិតជាមានភាពសោកស្តាយ និងក្រៀមក្រំជាខ្លាំង នៅពេលដែលបានដឹងថា បានកើតមានឡើងនូវរឿងមួយនេះ។ ហើយបើនិយាយពីមូលហេតុ ដែលនាំអោយកើតមានឡើងនូវសោកនាដកម្មមួយនេះ ទំនងមកពីការធ្វេសប្រហែស ឬក៏ខុសបច្ចេកទេស របស់អ្នកលេងសៀករូបនោះ៕
ដោយ ៖ ពិសិដ្ឋប្រភព ៖ ស្កាយ