ព្រោះតែសមត្ថភាពដ៏អស្ចារ្យ ក្នុងការស៊ុតបាល់បញ្ចូលទីរបស់កីឡាករតំលៃខ្លួនថ្លៃបំផុតលើពិភពលោក Ronaldo បានជួយឲ្យក្រុមជំរើសជាតិពរទុយហ្គាល់មានសិទ្ធិចូលប្រកួតវគ្គជំរុះបន្ត។
ហូឡង់ចាប់ផ្តើមប្រកួតដោយការលេងបានយ៉ាងល្អ ហើយរកបានគ្រាប់បាល់នាំមុខមុន ដោយការទាត់បាល់បញ្ចូលទីយ៉ាងស្អាតរបស់ Van Der Vaart។ ជាក់ស្តែងពរទុយហ្គាល់មិនមែនជាក្រុមងាយនឹងគាបសង្កត់បានស្រួលឡើយ តែប៉ុន្មាននាទីក្រោយពីការត្រូវគូប្រកួតនាំមុខ ពរទុយហ្គាល់ក៏រកបានគ្រាប់បាល់ស្មើវិញ ដោយកីឡាករ Ronaldo ហើយនេះក៏ជាគ្រាប់បាល់ដំបូងរបស់គាត់ ក្នុងការប្រកួតយូរ៉ូរដូវកាលឆ្នាំនេះ។

Ronaldo គឺជាអ្នកដែលជួយឲ្យក្រុមជំរើសជាតិពរទុយហ្គាល់ទទួលបានជ័យជំនះ
ចូលដល់តង់ទី2 ហូឡង់បានបង្កើនធ្វើការវាយសំរុកយ៉ាងខ្លាំងដើម្បីរកគ្រាប់បាល់បន្ថែម ប៉ុន្តែមិនបានសំរេច ហើយថែមទាំងត្រូវគូប្រកួតស៊ុតបាល់បញ្ចូលទីមួយគ្រាប់បន្ថែមទៀត ដោយកីឡាករ Ronaldoដដែរ។ ឈ្នះ 2-1 លើហូឡង់ ពរទុយហ្គាល់ឈរលំដាប់ទី2នៃតារាងពូលB ដោយនឹងត្រូវជួបឆែក ឈរលំដាប់ទី1 នៅពូលA នៅវគ្គជំរុះ1/4។ ចំណែកឯ ហូឡង់ត្រូវហាលអាវត្រលប់ទៅស្រុកកំណើតវិញ៕
Video Highlight Goals Portugal vs Nertheland
លទ្ធផល៖ ពរទុយហ្គាល់-ហូឡង់ (2-1)រកបានគ្រាប់បាល់៖ ពរទុយហ្គាល់: Ronaldo (28,73), ហូឡង់: Van Der Vaart (11)កីឡាករចូលប្រកួត៖

ដោយ៖ ណាណូប្រភព៖ 24h