ត្រីមាសទី ១ ឆ្នាំ ២០១២ បរិមាណលក់ចេញនៃសមិទ្ធិផលទូរស័ព្ទ Smartphone នៅក្នុងប្រទេសចិនមានការកើនឡើងទ្វេរដងបើធៀបជាមួយនឹងត្រីមាសដូចគ្នាកាលពីឆ្នាំកន្លងទៅ គឺមានចំនួន ២២% នៃសមិទ្ធិផលទូរស័ព្ទ smartphone សរុបនៅទូទាំងពិភពលោក។/

ក្រុមហ៊ុនស្រាវជ្រាវនិងប្រឹក្សា Canalys ទើបតែបានបង្ហាញពីលទ្ធផលថ្មីមួយរបស់ខ្លួនអោយឃើញថា ប្រទេសអាមេរិកមិនមែនជាទីផ្សារធំបំផុតនៃសមិទ្ធិផលទូរស័ព្ទ smartphone ទៀតនោះឡើយ ជំនួសមកវិញប្រទេសចិនទេដែលគឺជាទីផ្សារទូរស័ព្ទ Smartphone ធំបំផុតនៅក្នុងពិភពលោកនេះ។នៅក្នុងត្រីមាសទីមួយដើមឆ្នាំនេះ នៅក្នុងពិភពលោកទាំងមូលមានទូរស័ព្ទ smartphone សរុបចំនួន១៤៦ លានគ្រឿងដែលបានលក់ចេញ (កើនឡើងចំនួន ៤៥% ធៀបជាមួយត្រីមាសឆ្នាំទៅ)។ នៅក្នុងប្រទេសអាមេរិកបរិមាណទូរស័ព្ទ smartphone មានការកើនឡើងត្រឹមតែ ៥% ប៉ុណ្ណោះ ចំណែកនៅក្នុងទ្វីបអាស៊ីប៉ាស៊ីហ្វិកគឺមានការកើនឡើងរហូតដល់ ៨១% ។ ដោយឡែកនៅក្នុងប្រទេសចិនបរិមាណសមិទ្ធិផលមានការកើនឡើងទ្វេរដងធៀបជាមួយឆ្នាំមុន និងដណ្តើមបានចំនួន ២២% នៃសមិទ្ធិផល smartphone សរុបនៅទូទាំងពិភពលោក។ ខណៈពេលជាមួយគ្នានោះដែរ អាមេរិកដណ្តើមបានត្រឹមតែ ១៦% ប៉ុណ្ណោះ។Samsung ក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់ទូរស័ព្ទ smartphone នាំមុខគេក្នុងទីផ្សារប្រទេសចិន គឺដណ្តើមចំនួន ២២% នៅក្នុងត្រីមាសទី ១ កន្លងមកនេះ​ , Apple ស្ថិតនៅក្នុងលំដាប់ទី ២ ជាមួយ ១៩% ។ចំណែក Nokia ស្ថិតនៅក្នុងលំដាប់លេខ ៣ ។ បណ្តាក្រុមហ៊ុនល្បីៗក្នុងស្រុកមួយចំនួនមានដូចជាZTE, Huawei និង Lenovo ក៏កំពុងតែមានមុខសញ្ញាវិជ្ជមានជាបណ្តើរៗផងដែរនៅក្នុងទឹកដីរបស់ខ្លួន។អំពីប្រព័ន្ធប្រតិបត្តិការ, Android កំពុងតែបោះជំហ៊ាននាំមុខគេនៅក្នុងទីផ្សារប្រទេសចិន គឺដណ្តើមចំនួន ២/៣ នៃសមិទ្ធិផលដែលបានលក់ចេញនៅក្នុងត្រីមាសទី ១ ឆ្នាំ ២០១២ នេះ។ និងបើទោះបីជា smartphone Android នៅទីនោះមិនមានសិទ្ធិអាចចូលទៅប្រើប្រាស់រាល់សេវាកម្មទាំងឡាយនៅក្នុង Google Play ក៏ដោយ ប៉ុន្តែចំណុចខ្វះខាតទាំងនេះត្រូវបានបំពេញបន្ថែមមកវិញដោយសារតែសេវាកម្មនៃភាគគីទី ៣ ដែលផ្គត់ផ្គង់ដោយក្រុមអភិវឌ្ឍន៍ក្នុងប្រទេសចិននេះតែម្តង៕​                                                                                                        ប្រភព៖ CBS                                                                                                        ដោយ៖ រស្មី