អន្តរជាតិ ៖ បើយោងតាមការដកស្រង់អត្ថបទផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានបរទេសអាស៊ីវ័ន បានអោយដឹងថា យុវវ័យមួយគូ ក៏កំពុងតែស្ថិតនៅក្រោមការសាកសួរ ពីសំណាក់មន្រ្តីសន្តិសុខ បន្ទាប់ពីតាមជាប់ ខណៈពេលដែលពួកគេ បាននៅក្នុងបន្ទប់ទឹកសាធារណៈរួមគ្នា ។
លើសពីនេះ ប្រភពសារព័ត៌មានដដែលបានគូសបញ្ជាក់បន្ថែមថា ករណីខាងលើនេះ បានកើតឡើងកាលពីពេលកន្លងទៅ ពោលគឺ កើតឡើងកាលពីថ្ងៃសៅរ៍ ទី ២០ មេសា នៅឯបន្ទប់ទឹកសាធារណៈមួយកន្លែង ក្នុងប្រទេសសឹង្ហបុរី។

ដោយឡែក អំ ឡុងពេលនៃការសាកសួរពីសំណាក់មន្រ្តីសន្តិសុខ គេក៏ឃើញមានលើកជាសំនួរផងដែរថា ៖ បើពិតជាចង់ប្រព្រឹត្តិអំពើបែបនេះមែននោះ ទីកន្លែងមួយនេះជាក់ច្បាស់ណាស់ មិនអនុញ្ញាតនោះទេ ។ គួររំឭកផងដែរថា យុវវ័យពីររូបនោះ ត្រូវបានរកអោយឃើញថាភាគីផ្នែកបុរសស្តិតក្នុងឯកសណ្ឋានសិស្សសាលា ខណៈពេលដែលមានដៃគូស្រីនៅក្បែរនោះ ស្ថិតក្នុងឈុតសម្លៀកបំពាក់ ខោខូវប៊យខ្លី និងអាវយឺតពណ៌ក្រហម។

ដោយឡែក ក៏មានការបញ្ជាក់បន្ថែម ពីមន្រ្តីសន្តិសុខផងដែរថា ពួកគេទាំងពីរនាក់អាចនឹងរងការសាកសួរបន្ថែមពីសំណាក់ភ្នាក់ងារប៉ូលីសបន្ថែមទៀត៕
ដោយ ៖ រិទ្ធីប្រភព ៖ អាស៊ីវ័ន