ម៉ូតូ Kawasaki Ninja គឺជាប្រភេទម៉ូតូធំ ដែលមានឈ្មោះល្បីល្បាញបំផុត នៅលើបណ្តាប្រទេសជាច្រើន នៅលើពិភពលោក និងកំពុងតែមានវត្តមានវត្ត នៅលើបណ្តាប្រទេសអាស៊ី ក្នុងនោះក៏មានព្រះរាជាណាចក្រកម្ពុជាផងដែរ។

វត្តមានម៉ូតូ Kawasaki Ninja ឬ ប្រភេទម៉ូតូធំ ផ្សេងៗ ទៀត  កំពុងតែទទួលបានការពេញនិយមនិងគាំទ្រ យ៉ាងច្រើនពីសំណាស់មិត្តយុវវ័យ  ដែលចូលចិត្ត និង ស្រលាញ់ម៉ូតូធំ។ ថ្មីៗ នេះ ម៉ូតូ Kawasaki Ninja បានបង្ហាញខ្លួនស៊េរីថ្មី ម៉ូតូ Kawasaki Ninja ZX-10R ABS ឆ្នាំ២០១៥  ជាមួយនឹងរូបរាងថ្មី តែមថ្មី សំបកកង់ស្ពត  បំពាក់ប្រព័ន្ធភ្លើង LED  ធុងទឹកត្រជាក់កាពារម៉ាស៊ីនមិនឱ្យ ក្តៅ ពេលធ្វើដំណើរផ្លូវឆ្ងាយ។

មួយវិញទៀត ម៉ូតូ Kawasaki Ninja ZX-10R ABS ស៊េរីថ្មី ឆ្នាំ២០១៥ ត្រូវបានបំពាក់មកជាមួយកម្លាំងម៉ាស៊ីនធំខ្លាំង   ដល់ទៅ  ៩៩៨សេសេ  អាចបើកបរបានល្បឿន  ១៤៣ម៉ាយ/ម៉ោង និងតម្លៃ ១៥,៥៩៩ ដុល្លារ នៅអាមេរិក៕

សូមទស្សនា រូបភាព ខាងក្រោម

/

/

/

/

/

ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ topspeed