ការទន្ទឹងរង់ចាំរបស់អ្នកគាំទ្រក្រុម Infinite ថ្ងៃនេះបានបញ្ចប់ហើយ ដោយក្រុមចំរៀងបុរសInfinite បានត្រឡប់មកវិញសារជាថ្មី ជាមួយនិងវីដេអូចំរៀង និង Mini Album ថ្មីរបស់ពួកគេ ។
វីដេអូចំរៀងថ្មីមានចំណងជើងថា Destiny ជាចង្វាក់ញាក់ និងក្បាច់រាំដ៏មានថាមពលរបស់ពួកគេ ធ្វើអោយវីដេអូចំរៀងកាន់តែឡូយ ។ វីដេអូចំរៀងនេះ ត្រូបានគេដឹងថា ថតនៅជុំវិញLos Angeles សហរដ្ឋអាមេរិច និង Universal Studio នៅរដ្ឋ California ផងដែរ ។ Infinite គឺជាក្រុមចំរៀងកូរ៉េទីមួយ ដែលទទួលបានសិទ្ធិក្នុងការថតវីដេអូ នៅក្នុង Studio របស់ Universalដែលជាកន្លែងថតរឿងជាច្រើនដូចជា Transformers, The Amazing Spiderman និង Inceptionជាដើម ។ ដូចនេះ Camnews សុំនាំអារម្មណ៍ទស្សនិកជន ទៅទស្សនាវីដេអូចំរៀង Destiny ទាំងអស់គ្នា ៕
ដោយ ៖ លីលីប្រភព ៖ allkpop