តើសុភាពនារីទាំងឡាយចង់មានដើមទ្រូងធំ ស្អាតដោយមិនចាំបាច់ប្រើថ្នាំ រឺ ធ្វើការវះកាត់ដែរ រឺទេ? សុភាពនារី ទាំងអស់សុទ្ធតែមានក្តីបារម្ភ ជាមួយនឹងដើមទ្រូងតូច ស្វិត មិនតឹងណែន មូលធំស្រស់ស្អាត មែនដែរ ឬទេ? សូមកុំបារម្ភ ខាងក្រោមនេះ គឺជាវិធីងាយ ដែលអាចជួយអ្នកឱ្យមានដើមទ្រូងធំតឹងណែន ដោយធម្មជាតិ៖

/

១/ ទទួលទានអាហារដែលបំប៉នដល់ដើមទ្រូង ឬមានរាងដូចដើមទ្រូងរបស់អ្នកដូចជា៖ ស៊ុតមាន់ផ្លែក្រូចឃ្លុង ផ្លែទទឹម និង ទឹកដោះគោឆៅ។ល។

២/ ផ្គុំដៃទាំងពីរដាក់នៅស្មើទ្រូង កែងដៃឱ្យត្រង់ជាមួយស្មាដកដង្ហើមជាធម្មតា បន្ទាប់មកបើកកែងដៃឱ្យស្មើនឹង៩០ដឹក្រេ។ ធ្វើបែបនេះ៥ដងក្នុងរយះពេល ១០ វិនាទី នឹងជួយអ្នកឱ្យមានដើមទ្រូងធំតឹងណែន ស្រស់ស្អាតជាងមុន។

/

៣/ ក្តាប់ដៃដាក់ចំពីមុខទ្រូង បន្ទាប់មក បើកស្មាឡើង  ហើយបិតទៅវិញ ប៉ុន្តែ ត្រូវដកដង្ហើមវែងៗ រាល់ពេលបើកនិងបិតស្មា នឹងជួយពង្រីកដើមទ្រូង  របស់អ្នកឱ្យធំតឹងណែនល្អ។ ធ្វើបែបនេះ ២០នាទី ជារៀងរាល់យប់ មុនពេលចូលគេង។

៤/ ឈរស្ងៀមនៅកន្លែងមួយ លាតដៃដាក់ទន្ទឹមនឹងខ្លួន យោលដៃទៅមុខមកក្រោយ ជើងក៏លើកឡើងលើកចុះ ទន្ទឹមនឹងដៃផងដែរ។

៥/ អង្គុយនៅលើគ្រែ រួចដាក់ដៃនៅលើជង្គង់  ដកដៃចេញពីជង្គង់យឺតៗ  បើកស្មាឱ្យធំ បន្ទាប់មក អង្គុយឱ្យត្រង់ខ្លួន។មួយវិញទៀត អង្គុយពែនភ្នែនលើគ្រែ យកដៃទាំងពីរកាន់ខ្នើយលើកឡើងលើបន្ទាប់មក បើកស្មាឱ្យបានធំផុតពីក្បាល ហើយដាក់ចុះយឺៗ មកកន្លែងដដែលវិញជាការស្រេច៕

ដោយ៖ វណ្ណៈប្រភព៖ wikihow/