នាយកប្រតិបត្តិក្រុមហ៊ុន Apple បាននិយាយថា Apple អាចផលិតបាន iPhone ធំជាងមុនហើយ គឺធំ ជាងបណ្តាឆ្នាំកន្លងមក។ ប៉ុន្តែហេតុអ្វីបានជាក្រុមហ៊ុន មិនធ្វើជាយូរមកហើយ?  Cook បាននិយាយថា Apple បានជ្រើសរើសការរង់ចាំ និងផលិតចេញនូវផលិតផលមួយ ដែលក្រុមហ៊ុនបានគិត វានឹងល្អជាង មុន។ បញ្ហានេះ មិនគ្រាន់តែអាចផលិតបាននូវទូរស័ព្ទមួយដែលធំជាងមុននោះទេ វាគឺជាការងារដែល ផលិតចេញបាននូវទូរស័ព្ទមួយគ្រឿង ដែលល្អជាងមុន នៅគ្រប់ទិដ្ឋភាពទាំងអស់។ តាមរយះនេះ យើង ខ្ញុំប្រគល់ទំនិញ នៅពេលដែលពួកគេបានត្រៀមខ្លួនរួចរាល់តែប៉ុណ្ណោះ ហើយយើងខ្ញុំគិតថា គ្រប់រឿង ទាំងអស់ នឹងល្អជាងមុន តាំងពីបច្ចេកទេសអេក្រង់ បច្ចេកទេសថ្ម រហូតដល់ Software។

/ នាយកប្រតិបត្តិរបស់ Apple បានចែករំលែកបន្ថែមឲ្យដឹងថា នេះក៏ជារបៀបដែលក្រុមហ៊ុនបានផលិត ចេញនូវបណ្តាឧបករណ៍ដូចជា iPod, iPhone, iPad ហើយ Apple Watch ក៏ដូច្នេះដែរ។ Cook បាន ទទួលស្គាល់ថា ផលិតផលនេះ បានបង្ហាញខ្លួននៅលើទីផ្សារយឺតជាងគេ បើប្រៀបធៀបជាមួយនឹង បណ្តាគូប្រកួតប្រជែងផ្សេងទៀត ប៉ុន្តែ Apple Watch គឺតំណាងដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ក្នុងការគួបផ្សំបញ្ចូលគ្នានូវឧបករណ៍គ្រឿងផ្សំចន្លោះពី ៤០០ ទៅ៥០០ គ្រឿងនៅលើកូនឈីបតែមួយ គត់។ នៅផ្នែកខាងក្នុងរបស់វា មានទាំងម៉ាស៊ីនកុំព្យូទ័រមួយ ដែលស្ថិតនៅក្នុងកូនឈីបនោះ។ អ្នកដឹង ទេ វាគឺជារឿងដំបូងគេមួយ ដែលពួកយើងបានធ្វើ។ Cook នៅបាននិយាយបន្ថែម នូវបណ្តារឿងគួរឲ្យចាប់អារម្មណ៍មួយចំនួនទៀត ដូចខាងក្រោម:

  • ស្តីពីរឿងរូបភាពស៊ិចស៊ី នៅលើ iCloud របស់អ្នកល្បីៗជាច្រើន ត្រូវបានលេចចេញឲ្យដឹងនោះ Cook បាននិយាយថា វាមិនមែនត្រូវបានគេហេកនោះទេ ជំនួសឲ្យរឿងនេះ លោកបានហៅករណីនេះ ថា ជារឿងដែលបោកប្រាស់ ភូតកុហក់។ Cook បានឲ្យដឹងថា បច្ចុប្បន្ន Apple កំពុងតែខិតខំធ្វើឲ្យស្ថាន ភាពនេះ មានភាពប្រសើរឡើងវិញ។
  • Cook បានចាត់ទុកថា Google គឺជាគូប្រកួតប្រជែងធំបំផុតរបស់ Apple។ នៅពេលដែលត្រូវបានគេ សួរថា ហេតុអ្វីមិនមែនជា Samsung, Cook និយាយថា Google គឺជាអ្នកផ្គត់ផ្គង់ Android ដល់ក្រុម ហ៊ុន Samsung និងបណ្តាក្រុមហ៊ុនផ្សេងៗទៀត។
  • និយាយពីទូរស័ព្ទ Fire របស់ Amazon: ពួកគេបានផលិតចេញបាន នូវទូរស័ព្ទមួយ, Cook បន្តនិយាយ អ្នកមិនអាចឃើញវា នៅគ្រប់ទីកន្លែងបានឡើយ។
  • រំលឹកដល់ព័ត៌មានចចាមអារាមថា Apple រៀបចំទិញយកក្រុមហ៊ុនបណ្តាញសង្គម Path, Cook និយាយ ថា បច្ចុប្បន្ន Apple មិនមានផែនការបោះជំហានចូលវិស័យបណ្តាញទំនាក់ទំនងសង្គម នោះទេ ជំនួស ឲ្យរឿងនេះ ក្រុមហ៊ុនបានសម្រេច បំពាក់ដំឡើងនូវបណ្តាសេវាកម្មដូចជា របស់ Facebook និង Twitter ចូលក្នុងបណ្តាផលិតផលរបស់ខ្លួន។
  • Cook បានបង្ហើបឲ្យដឹងបន្ថែមថា ក្រុមហ៊ុនកំពុងធ្វើការជាមួយបណ្តាផលិតផល ដែលអ្នកណាៗ ក៏មិន បានដឹង និងមិនធ្លាប់ត្រូវបានគេស្មានដឹងថា ជាអ្វីឡើយ៕

 

ប្រែសម្រួល៖ សិលាប្រភព៖ the verge, tinhte