តាមសេចក្តីប្រកាសរបស់អង្គការសុខភាពពីភពលោក(WHO)កាលពីថ្ងៃទី 31/5/2011 បាន
អោយដឹងថា សេវាទូរស័ព្ទអាចបង្កអោយមានជំងឺមហារីកក្នុងអត្រាមួយខ្ពស់បំផុត ។ ប៉ុន្តែ
ក្រោយមក អ្នកផលិតបរិក្ខាចល័តនានា ក៏បានប្រតិកម្មប្រឆាំងថា WHO មិនទាន់ធ្វើការ
ស្រាវជ្រាវថ្មី ដែលគ្រាន់តែជាការនិយាយឡើងវិញពីអ្វីដែលបានស្រាវជ្រាវតាំងពីពេលមុន ហើយសេចក្តីប្រកាសរបស់ WHOនេះ មិនមានន័យថា ទូរស័ព្ទអាចបង្កជំងឺមហារីកទាំងស្រុង
នោះដែរ ។ តែចំពោះសុខភាពទោះបីសេចក្តីប្រកាសនោះជាការពិត រឺមិនពិតក៏ដោយ ដើម្បី
ចៀសវាងបាននូវអត្រាគ្រោះថ្នាក់ដែលបង្កឡើងដោយទូរស័ព្ទ លោកអ្នកគួរតែអនុវត្តន៍នូវការ
ណែនាំមួយចំនួនដូចខាងក្រោម ៖
1.គួរប្រើកាសសំរាប់រាល់ពេលនិយាយទូរស័ព្ទ
ការប្រើកាសគឺជាវិធីមួយអាចជួយទប់ស្កាត់ដល់ការរងសំពាធ រលកវិទ្យុសកម្មពីទូរស័ព្ទមក
ត្រចៀក បានមួយភាគធំ ។ រឺក៏លោកអ្នកអាចប្រើ Speaker ក្រៅរបស់ទូរស័ព្ទតែម្តងក៏ល្អ
ចំពោះការទប់ស្កាត់ផងដែរ ។
2.ចៀសវាងដាក់ទូរស័ព្ទនៅក្នុងហោប៉ៅខោ
តាមការស្រាវជា្រវមួយបានបង្ហាញអោយដឹងថាការទុកទូរស័ព្ទនៅក្នុងហោប៉ៅខោ សេវា
របស់ទូរស័ព្ទបានបង្កគ្រោះថា្នក់បំផុតដល់ ស្ពែម(sperm) របស់យើង ។ ចំពោះស្ត្រីមានផ្ទៃ
ពោះគួរចៀសវាងអោយបានឆ្ងាយពីទូរស័ព្ទ ។ នៅកាន់តែឆ្ងាយពីទូរស័ព្ទ លោកអ្នកកាន់
តែមានសុវត្ថិភាព ។
3.គួរផ្ញើសារ ជំនួសការនិយាយ
ការផ្ញើ រឺ ទទួលសារ យើងអាចចៀសវាងពីឥទ្ធិពលវីទ្យុសកម្មដែលបង្កដោយទូរស័ព្ទ បាន
ច្រើនជាងការនិយាយទូរស័ព្ទ ។
4.បិទទូរស័ព្ទពេលមិនប្រើប្រាស់
មានអ្នកប្រើប្រាស់ភាគច្រើនក្រៅពីសំរាប់និយាយ រឺលេងហេ្គមផ្សេងៗ បានយកទូរស័ព្ទធ្វើ
ជានាឡិការរោទិ៍ដោយដាក់នៅនឹងក្បាលដំនេក ទៀតផង ដែលទង្វើនេះត្រូវបានអ្នកជំនាញ
ធ្វើការទូន្មានគួរតែចៀសវាង និងប្រើប្រាស់នាឡិការរោទិ៍មួយដោយឡែកមានផលល្អជាង ។
5.សាកថ្មអោយពេញ
នៅពេលទូរស័ព្ទអស់ថ្ម រឺស្ថិតក្នុងស្ថានភាពមួយថ្មខ្សោយ ទូរស័ព្ទមានកំរិតបង្កគ្រោះថ្នាក់
ខ្លាំងបំផុត ។
6.ចៀសវាងកុំអោយកុមារប្រើទូរស័ព្ទ
សេវារបស់ទូរស័ព្ទអាចជះឥទ្ធិពលយ៉ាងខ្លាំងដល់ខួរក្បាលរបស់កុមារ ។ ដូច្នេះមិនត្រូវ
អនុញ្ញាតិអោយទូរស័ព្ទក្លាយជាឧបករណ៍លេង សំរាប់កុមារឡើយ ។ ប្រសិនមិនអាចចៀស
វាងបានគួរបិទទូរស័ព្ទនៅមុនពេលអោយពួកគេលេង ។
7.គួរជ្រើសរើសប្រភេទទូរស័ព្ទដែលមានកំរិតបង្ករលកវិទ្យុសកម្មទាប
ខាងក្រោមនេះជាបញ្ជីរឈ្មោះនៃប្រភេទទូរស័ព្ទ មួយចំនួនដែលមានកំរិតបង្ករលកវិទ្យុសកម្ម
ខ្ពស់ និងកំរិតបង្ករលកវិទ្យុសកម្មទាប៖
-ប្រភេទទូរស័ព្ទមានកំរិតបង្ករលកវិទ្យុសកម្មខ្ពស់
1. Motorola Bravo (AT&T): 1,59 W/kg
2. Motorola Droid 2 (Verizon Wireless): 1,58 W/kg
3. Palm Pixi (Sprint): 1,56 W/kg
4. Motorola Boost (Boost Mobile): 1,55 W/kg
5. Blackberry Bold (AT&T, T-Mobile): 1,55 W/kg
6. Motorola i335 (Sprint): 1,55 W/kg
7. HTC Magic (T-Mobile): 1,55 W/kg
8. Motorola W385 (Boost Mobile, U.S. Cellular, Verizon Wireless): 1,54 W/kg
9. Motorola Boost i290 (Boost Mobile): 1,54 W/kg
10. Motorola DEFY (T-Mobile); Motorola Quantico (U.S. Cellular, MetroPCS); Motorola
Charm (T-Mobile): 1,53 W/kg
-ប្រភេទទូរស័ព្ទមានកំរិតបង្ករលកវិទ្យុសកម្មទាប
1. LG Quantum (AT&T): 0,35 W/kg
2. Casio EXILIM (Verizon Wireless): 0,53 W/kg
3. Pantech Breeze II (AT&T, AT&T GoPhone): 0,55 W/kg
4. Sanyo Katana II (Kajeet): 0,55 W/kg
5. Samsung Fascinate (Verizon Wireless): 0,57 W/kg
6. Samsung Mesmerize (CellularONE, U.S. Cellular): 0,57 W/kg
7. Samsung SGH-a197 (AT&T GoPhone): 0,59 W/kg
8. Samsung Contour (MetroPCS): 0,60 W/kg
9. Samsung Gravity T (T-Mobile): 0,62 W/kg
10. Motorola i890 (Sprint); Samsung SGH-T249 (T-Mobile): 0,63 W/kg ៕
សំរាប់ពត៌មានលអិតបន្ថែមលោកអ្នកអាចស្វែងយល់នៅ
ទីនេះ
ដោយ៖ យ៉ាវីន (ពី PC World )