ទូរស័ព្ទ iPhone និង tablet iPad របស់ Apple ជាផលិតផលដែលមនុស្សជាច្រើនចង់បាន
ជាងគេបំផុតលើទីផ្សារបច្ចុប្បន្ន។ ក៏ប៉ុន្តែ ម្ចាស់ក្រុមហ៊ុន Microsoft លោក Bill Gates មិនអនុញ្ញាតិឲ្យកូនៗប្រើផលិតផលរបស់ Apple នោះទេ ទោះបីជាពួកគេចង់បានប៉ុណ្ណា
ក៏ដោយ។
ការពិតថា កូនៗទាំង ៣នាក់របស់ Bill Gates គឺ Jennifer អាយុ15ឆ្នាំ Rory អាយុ12ឆ្នាំ និង
Pheobe អាយុ 9ឆ្នាំ ធ្លាប់បានស្នើសុំឪពុកទិញឲ្យខ្លួនផលិតផលល្បីៗរបស់ Apple ក៏ប៉ុន្តែ
ជំនួសឲ្យ iPod ១គ្រឿង លោកGates បានឲ្យពួកគេ Zune ដែលជាម៉ាស៊ីន ស្តាប់បទចម្រៀង
របស់ Microsoft ដែលបច្ចុប្បន្នមិនមាននៅលើទីផ្សារទៀតឡើយ ។
លោក Bill Gates បានបង្ហើបរឿងនេះក្នុងកិច្ចសម្ភាសរបស់កាសែត Daily Mail ។ការសម្ភាស
នេះផ្តោតទៅលើ សកម្មភាពវិភាគទានរបស់លោក និងការគ្រប់គ្រងមូលនិធិ Bill &
MelindaGates Foundation។ លោកបានឧបត្ថម្ភទឹកប្រាក់ឡើងដល់ 28000លានUSD សំរាប់
សកម្មភាពវិភាគទាន។ បច្ចុប្បន្នទ្រព្យសម្បត្តិសរុបរបស់លោកមានតំលៃប្រហែលជា 56000
លានUSD ហើយជាអ្នកមានលេខ២ លើពិភពលោក។ លោកមានផែនការថានឹងផ្តល់ស្ទើរតែទ្រព្យសម្បត្តិទាំងអស់របស់លោកដើម្បីការវិភាគទាន
ពេលគាត់ស្លាប់ ហើយទុកឲ្យកូនៗបន្តិចបន្តួចតែប៉ុណ្ណោះ។ លោកបានឲ្យដឹងថា៖ កូនរបស់
ខ្ញុំនឹងត្រូវបានផ្តល់របៀបអប់រំល្អជាងគេបំផុត របៀបទទួលទាន និងថែរក្សារសុខាភាពល្អ
គ្រប់គ្រាន់ ក៏ប៉ុន្តែ ពួកគាត់ត្រូវស្វែងរកឲ្យបានការងារដែលគេចង់ ហើយគេត្រូវធ្វើការ។ កូននីមួយៗនឹងត្រូវបានទទួល ទ្រព្យមរតកត្រឹមតែ 10លាន USD តែប៉ុណ្ណោះ។ ចំនួនប្រាក់
នេះក៏គ្រប់គ្រាន់ ប្រសិនបើពួកគេនៅតែសម្រេចចិត្តចង់ទិញគ្រឿងរបស់ Apple។
ប្រភព៖ VNMedia
ដោយ៖ មិនា ។