នៅប្រទេសជប៉ុនកាលពីពេលថ្មីៗនេះមានការប្រនំាងប្រជែងទារកយំ ដែលលក្ខខ័ណ្ឌ
នៅក្នុងកម្មវិធីតំរូវអោយទារកមានអាយុចាប់ពី 5ខែរហូតដល់8ខែ ។
កម្មវិធីនេះបានប្រពឹត្តទៅនៅ Naki Sumo និងមានអ្នកចូលរួមទស្សនានិងចូលរួមប្រកួត
ជាច្រើនរូប។នៅក្នុងកម្មវីធីនោះគេអោយ កីឡាករSumo នីមួយៗ ពរក្មេងតូចៗ និងធើ្វយ៉ាងណាធើ្វអោយក្មេងនោះយំ។ចំពោះក្មេងមួយណាដែលយំបានខ្លំាងជាងគេ
និងទទួលបានជ័យជំនះនៅក្នុងកម្មវិធីនេះ។
អ្នកម្តាយមួយរូបក្នុងចំនោមអ្នកម្តាយជាច្រើនបាននិយាយាថាកម្មវិធីហាក់ដូចជាគួរអោយ
អស់សំនើច និងមានភាពរីករាយផងដែរព្រោះ ត្រូវតំរូវអោយកូនរបស់គាត់និងក្មេងៗដទៃទៀត ត្រូវដំឡើងសំលេងយំដើម្បីយកពិន្ទុ។