ស្រីម្នាក់ឈ្មោះ Chole Dolby អាយុ ២៦ ឆ្នាំមកពី Yorkshire ប្រទេសអង់គ្លេសបាន ឆ្លងទន្លេបានកូនស្រីមួយកាលពី ៨ ខែមុនប៉ុន្តែការឆ្លងទន្លេនេះមិនទាន់ដល់ពេលដែលនាងចង់ឆ្លងនោះទេព្រោះនាងទើបតែពរពោះបាន ២៤ សប្ដាហ៍ ឬ ៦ ខែប៉ុណ្ណោះ។/គួរអោយអាណិតដល់ទារកនេះណាស់ នាងត្រូវបានម្ដាយរបស់នាងដាក់ឈ្មោះថា Maya ដែលបានកើតមិនពេលកំណត់ហើយពេលដែលនាងកើតនោះក្រុមគ្រួពេទ្យបានព្យាយាមក្នុងការជួយសង្រ្គោះមែនទែនព្រោះទារកនេះនៅក្នុងផ្ទៃមិនទាន់គ្រប់អាយុនោះទេ។ ទារកនេះកើតមកមានទំហំតូចហើយមានទំងន់ប្រមាណជាង កន្លះផោន ប៉ុណ្ណោះ។ តែមកដល់ពេលនេះនាងតូច Mayaមានអាយុ ៨ ខែហើយ ទារកនេះកំពុងរស់នៅជាមួយឪពុកម្ដាយយ៉ាងរីករាយ ហើយនាងមិនមានបញ្ហាសុខភាពធ្ងន់ធ្ងរនោះទេ៕
/
/
Maya Dolby រូបភាពថ្មីៗនេះ
ដោយ៖ ម៉ូកាប្រភពពី៖ K14