កាលពីចុងសប្តាហ៍កន្លងទៅ នៅតាមដងវិថីនាទីក្រុងឡុង នៃប្រទេស អង់គ្លេស មានប្រារព្ធ
ពិធីបុណ្យមួយដែលមានឈ្មោះថា ជិះកង់ដោយគ្មានស្លៀកពាក់ ដោយមានអ្នកចូលរួម
យ៉ាងច្រើនមកជួបជុំគ្នានៅទីនោះ ។ ហើយនេះជាព្រឹត្តិការណ៍ដ៏ធំមួយដែលស្តីពី យុទ្ធនាការ
នៃការជិះកង់ដោយគ្មានស្លៀកពាក់នៅទូទាំងពិភពលោក ផងដែរ ។
បើទោះបីជាគ្មានសំលៀកបំពាក់បិទបាំងរាងកាយក៏ពិតមែន តែបណ្តាអ្នកដែលបានចូលរួម
ហាក់បីដូចជាគ្មានការអៀនខ្មាសអ្វីឡើយ ថែមទាំងបានធ្វើដំនើរនៅតាមដងវិថីជាច្រើននៅ
ក្នុងទីក្រុងទៀតផង ។ នេះជាខួបលើកទី 8 ហើយដែលពិធីបុណ្យ ជិះកង់ Nude នៅទូទាំង
ពិភពលោកបានប្រារព្ធធ្វើឡើងនៅទីក្រុង ឡុង ប្រទេស អង់គ្លេស ។
តាមការអោយដឹងពីអ្នករៀបចំនៃកម្មវិធី ថាចំនួនអ្នកចូលរួមមានប្រមាណជា 1000 នាក់
ហើយពួកគេថែមទាំងបានជិះកង់លើដងផ្លូវដែលមានចំងាយ 15 គីឡូម៉ែត្រ និងឆ្លងកាត់មុខ
រាជវាំង Buckingham ផងដែរ ។
ពិធីនេះប្រារព្ធធ្វើឡើងក្នុងគោលបំណងលើកទឹកចិត្តដល់ សកម្មភាពនៃការជិះកង់ និងម្យ៉ាង
វិញទៀតចង់អោយមនុស្សទូទៅបានឃើញពីគ្រោះថ្នាក់ របស់អ្នកជិះកង់ពេលដែលកំពុងធ្វើ
ដំនើរនៅលើដងផ្លូវ ។
អ្នករៀបចំកម្មវិធីបានអោយដឹងផងដែរថា ដើម្បីអោយទទួលបាននូវអារម្មណ៍ ស្រស់ស្រាយ
និងទុកចិត្ត អ្នកចូលរួមទាំងអស់អាចមានសិទ្ធបិទបាំងបន្តិចបន្តួចលើរាងកាយផងដែរ ។
ពិធីបានប្ររព្ធធ្វើឡើងនៅក្នុងទីក្រុងចំនួន 50 នៅទូទាំងពិភពលោក រួមមាន Cardiff, Ottowa,
Toronto, Chile,ក្រិច ...ជាដើម ដែលមានអ្នកចូលរួមទស្សនាយ៉ាងច្រើនកុះករនៅពេលមាន
ពិធីម្តងៗ ៕
(ពី Metro)
ដោយ៖ រដ្ឋា