ខាងក្រោមនេះ គឺជាកំពូលតារាស្រីថៃដ៏មានប្រជាប្រិយភាពទាំង ៥ រូប ប្រចាំស្ថានីយ៍ទូរទស្សន៍ channel 7 នាពេលបច្ចុប្បន្ន ៖

កញ្ញា Aum Patchrapa

/

ដោយធ្វើការជាមួយស្ថានីយ៍ទូរទស្សន៍ Thai channel 7 ជាង ២០ ឆ្នាំ កញ្ញា  Aum Patchrapa គឺជាកំពូលតារាស្រី ដែលនៅតែរក្សាបាននូវប្រជាប្រិយភាពខ្ពស់ ។ យោងតាមប្រភពមួយ នាងនឹងវិលត្រឡប់មកបម្រើអារម្មណ៍ទស្សនិកជនវិញ ជាមួយនឹងខ្សែភាពយន្ដថ្មី ក្នុងពេលឆាប់ៗនេះ ។

កញ្ញា Tubtim Anyarin

/

នៅលើតារាងនេះផងដែរ នាងបានធ្វើការជាមួយស្ថានីយ៍ Thai channel 7 អស់រយៈពេលជាច្រើនឆ្នាំមកហើយ ។ កញ្ញា Tubtim Anyarin មានទេពកោសល្យសម្ដែងដ៏អស្ចារ្យ និងបង្ហាញសមត្ថភាពសម្ដែងដ៏មានឥទ្ធិពល នៅក្នុងខ្សែភាពយន្ដផ្សេងៗ ។ នៅឆ្នាំក្រោយ នាងនឹងមានខ្សែភាពយន្ដបែបសកម្មដើម្បីថតគឺរឿង “Sao 5”​ ។

កញ្ញា Thisa Varitthisa

/

កញ្ញា Thisa Varitthisa គឺជាតារាស្រីប្រកបដោយទេពកោសល្យសម្ដែងមួយរូបទៀតប្រចាំនៅស្ថានីយ៍ទូរទស្សន៍ Thai channel 7 ។ នាងនឹងមានខ្សែភាពយន្ដថ្មីចំនួន ២ រឿងដើម្បីថតគឺរឿង “Sai Leurd Song Huajai” និងរឿង “Kem Sorn Plai” ។

 កញ្ញា Now Tisanart

/

ក្រោយបង្ហាញទេពកោសល្យសម្ដែងដ៏អស្ចារ្យ នៅក្នុងខ្សែភាពយន្ដផ្សេងៗ នាងបានក្លាយជាកំពូលតារាស្រី ប្រចាំនៅស្ថានីយ៍ទូរទស្សន៍នេះ ។ ខ្សែភាពយន្ដភាគថ្មីផលិតឡើងវិញរបស់នាងរឿង “Mae Bia” ទាក់ទាញចំណាប់អារម្មណ៍របស់ទស្សនិកជនជាខ្លាំង។ មិនតែប៉ុណ្ណោះ នាងនឹងមានខ្សែភាពយន្ដថ្មីដើម្បីថតគឺរឿង “Sroi Nakee” soon ។

កញ្ញា Mookda Narinrak

/

ទោះជានាង ធ្វើការនៅក្នុងឧស្សាហកម្មកម្សាន្ដត្រឹមជាង ៥ ឆ្នាំ កញ្ញា Mookda Narinrak បានក្លាយជាកំពូលតារាស្រីដ៏មានប្រជាប្រិយភាពបំផុត ប្រចាំនៅស្ថានីយ៍ទូរទស្សន៍ Thai channel 7 ។ ឆ្នាំក្រោយ នាងនឹងបង្ហាញទេពកោសល្យសម្ដែងគួរឱ្យស្រលាញ់ នៅក្នុងខ្សែភាពយន្ដរឿង “Khoei Baan Rai Sapai Hi-So” ជាមួយនឹងលោក Kem Hussawee ៕

 /

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate