ព័ត៌មានអន្តរជាតិ ៖ Jyoti Amge ស្រ្តីដែលមានកំពស់ទាបជាងគេបំផុតលើលោក ជាងកន្លះម៉ែត្រ ជួបជាមួយនឹងបុរស ដែលមានប្រអប់ជើងធំជាងគេបំផុតលើផែនដី លោក Brahim Takioullah ១ ហ្វឺត ៣ អ៊ីង (1ft 3in) នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រប្លែកបរទេស ដឹមីរ័រ ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ។
ក្នុងវ័យ ១៩ ឆ្នាំ នាង Jyoti Amge មកពីក្រុង Nagpur ប្រទេសឥណ្ឌា ត្រូវបានពិភពលោកទទួលស្កាល់ថា ជាស្រ្តី ដែលមានកំពស់ទាបជាងគេលើសកលលោក ខណៈពេលដែលលោក Brahim វ័យ ៣១ ឆ្នាំ ក៏ត្រូវបានពិភពលោកទទួលស្គាល់ផងដែរថា ជាបុរសដែលមានប្រអប់ជើងធំជាងគេផងដែរ។

ដោយឡែក បើតាមប្រភពសារព័ត៌មានដដែល បានអោយដឹងផងដែរថា ពិភពសារព័ត៌មាន ក៏ដូចជា បណ្តាអ្នកលេងប្រព័ន្ធអ៊ិនធើណេតពិតជាមានភាពភ្ញាក់ផ្អើលជាខ្លាំង ខណៈពេលដែលពួកគេទាំងពីរនាក់នេះ ត្រូវបានគេរៀបចំឡើង អោយបានជួបគ្នាយ៉ាងដូច្នេះ ៕
ដោយ ៖ ពិសីប្រភព ៖ ដឹមីរ័រ