ព័ត៌មានអន្តរជាតិ ៖ ក្រុមភ្ញៀវទេសចរដែលទៅទស្សនាកំសាន្ត ក៏ដូចជា សម្រាកលំហែរនៅលើកោះសាមិត្ត (Koh Samet) ឈូងសមុទ្រ Phrao ប្រទេសថៃ បានធ្វើការភៀសខ្លួនចេញពីឆ្នេរសមុទ្រ នៃកោះមួយនេះ បន្ទាប់ពីទឹកសមុទ្រ ក៏ដូចជាឆ្នេរសមុទ្របានក្លាយទៅជាពណ៌ខ្មៅ ក្រោយពីមានការធ្លាយប្រេងឆៅ កាលពីចុងសប្តាហ៍កន្លងទៅនេះ។

អាជ្ញាធររបស់ប្រទេសនេះ បានអះអាងអោយដឹងថា ប្រេងឆៅប្រមាណជាង ៥,០០០ លីត្រត្រូវបានសន្មត់ថា បានធ្លាយចេញនិងហូរចូលទៅក្នុងផ្ទៃទឹកសមុទ្រ បន្ទាប់ពីមានការធ្លាយចេញពីបំពង់ប្រេង ដែលជាកម្មសិទ្ធរបស់ក្រុមហ៊ុន PTT Global Chemical ( ក្រុមហ៊ុនផលិតវត្ថុធាតុគីមីសំយោគចេញពីប្រេង ធំបំផុតនៅក្នុងប្រទេសថៃ) ។

ជាការពិត ដោយមានសម្រស់ស្រស់ស្អាត និង មានទីតាំងនៅជិតក្រុងបាំងកក ប្រទេសថៃនោះ កោះសាមិត្ត បានក្លាយជាទីទាក់ទាញភ្ញៀវទេសចរអោយមកទស្សនាកំសាន្តរៀងរាល់ចុងសប្តាហ៍ ដោយលោកអ្នកធ្វើដំណើរតាមរថយន្តប៊ើស ក៏ដូចជាទូកដោយចំណាយពេលមិនដល់ ៤ ម៉ោងនោះទេ៕



ដោយ ៖ រិទ្ធីប្រភព ៖ cnn