ដេកស្រមុកវាជាបញ្ហារបស់បុគ្គល ប៉ុន្តែវាអាចមានឥទ្ធិពលដល់ការរស់នៅរបស់គ្រួសារនិងសុខភាពរបស់អ្នកដែលគេងនៅជិតខ្លួន។
ខាងក្រោមនេះជាវិធីសាស្រ្តមួយចំនួនក្នុងការព្យាបាលជំងឺស្រមុក៖
1. បន្ថយទម្ងន់មនុស្សជាច្រើនបានយល់ថា ពួកគេចាប់ផ្តើមដេកស្រមុកនៅពេលពួកគេមានអាយុច្រើនបន្តិច។ ប៉ុន្តែជាក់ស្តែងគឺបណ្តាលមកពីការឡើងទម្ងន់។ ការលើសទម្ងន់បង្កើតបានជាសំពាធដល់បំពង់ក ធ្វើឲរាំងស្ទះផ្លូវដង្ហើមដើរបញ្ច្រាសចូលក្នុង ហើយបង្កើតជាសំលេងស្រមុកឡើង។
2. ចូលគេងអោយបានទៀងទាត់
បណ្តារអ្នកដែលមានការគេងច្របូកច្របល់និងគេងមិនគ្រប់គ្រាន់ វាធ្វើឲងាយស្រមុក។ បើសិនជាអ្នកចូលគេងបានទៀតទាត់ពេល នោះនឹងមិនធ្វើឲអ្នកនឿយហត់ហើយចៀសផុតពីការស្រមុក។
3. កុំប្រើថ្នាំរម្ងាប់អារម្មណ៍នៅពេលយប់ថ្នាំងុយគេងមួយចំនួននិងស្រា អាចធ្វើឲថយកំលាំងសាច់ដុំហើយបង្កជាការស្រមុកដ៏ខ្លាំងមួយ។
4. មិនគួរញ៉ាំអាហារណាដែលធ្វើអំពីទឹកដោះគោមុនពេលគេងព្រោះវានឹងបង្កឲមានឥទ្ធិពលអាក្រក់ដល់ដំណើរការដង្ហើមរបស់អ្នកក្នុងពេលគេង ដែលជាហេតុបង្កឲមានការស្រមុកដែរ។
5. ជ្រើសរើសឥរិយាបទគេងអោយសមរម្យ

ជាទូទៅគេងស្រមុកច្រើនកើតមាននៅពេលយើងគេងផ្ងារ។ ដូច្នេះអ្នកគួរតែជ្រើសរើសឥរិយាបទគេងផ្អៀងវិញ។ គួរជ្រើសរើសខ្នើយគេងឲខ្ពស់ជាងធម្មតាបន្តិចដើម្បីឲខ្យល់ចេញចូលក្នុងបំពង់កធ្វើចលនាបានត្រង់ល្អ។
6. សំអាតផ្លូវដង្ហើមត្រង់ច្រមុះស្ទះច្រមុះហើយដកដង្ហើមតាមមាត់វាអាចជាកត្តាធ្វើឲគេងស្រមុកបាន។ ដូច្នេះអ្នកគួរតែសំអាតផ្លូវដង្ហើមនៅច្រមុះឲបានស្អាតដើម្បីងាយស្រួលដកដង្ហើមជាង។
7. បង្កើនសំណើមក្នុងបន្ទាប់គេងព្រោះតែសំណើមក្នុងបន្ទប់គេងទាបវានឹងធ្វើឲបំពង់កស្ងួត ហើយបង្កទៅជាការស្រមុកឡើង៕
ដោយ៖ nanoប្រភព៖ 24h