អន្តរជាតិ ៖ ស្រ្តីជាមា្តយ ដែលជាពលរដ្ឋរស់នៅឯភាគខាងជើងរដ្ឋ Carolina សហរដ្ឋអាមរិក ត្រូវបានក្រុមភ្នាក់ងារមានសមត្តកិច្ចបានធ្វើការចាប់ឃាត់ខ្លួន បន្ទាប់ពីនាងបានចាក់សាក់នៅលើ រាងកាយកូនស្រីរបស់ខ្លួន។

ស្រ្តីជាម្តាយ ក៏ដូចជា ជនជាប់ចោទ មានឈ្មោះថា Odessa Clay
លើសពីនេះទៅទៀត បើយោងទៅតាមការតាមដានស៊ើបអង្កេតបានបង្ហាញអោយដឹងថា ស្រី ជាម្តាយរូបនោះមានឈ្មោះថា Odessa Clay នឹងត្រូវបានរកអោយឃើញថា នាងបានចាក់សាក់ រូបបេះដូងតូចមួយ នៅលើស្មាកូនស្រីមិនទាន់គ្រប់អាយុ វ័យ ១១ ឆ្នាំ។
គួររំឮកផងដែរថា បើយោងតាមសម្តីជនជាប់ចោទជាម្តាយរូបនេះ បាននិយាយបញ្ជាក់ថា នាង មិនបានដឹងថា ការចាក់សាក់ទៅលើក្មេងមិនទាន់គ្រប់អាយុ គឺជារឿងខុសច្បាប់នោះទេ ស្រប ពេលដែលជនជាប់ចោទរូបនេះ នឹងត្រូវតុលាការនាដើមខែក្រោយ៕
ដោយ ៖ ពិសី ប្រភព ៖ wtvr