បើទោះបីជាគេត្រូវរង់ចាំដល់ទៅ ១ខែទៀត​ ទើបបង្ហាញខ្លួន ប៉ុន្តែ ថ្មីៗក្រុមហ៊ុនផលិតគ្រឿង accessories បានធ្វើឱ្យលេចធ្លាយនូវរូបភាពរបស់ Galaxy Note 7 រួចទៅហើយ។

/

Galaxy Note 7 នៅតែរក្សារូបរាង​មើលទៅមានលក្ខណៈជ្រុងជាង Galaxy S7 និង S7 edge។ ប៉ុន្តែ ខុសពី Note 5 ម៉ាស៊ីន Galaxy Note 7 នឹងប្រើប្រាស់អេក្រង់ដូចទៅនឹង Galaxy S7 edge។

រចនារូបរាងផ្នែកខាងមុខ និងផ្នែកខាងក្រោយ របស់​ Galaxy Note 7 មិនមានការប្ដូរផ្លាស់ បើធៀបនឹង Note 5។ កាមេរ៉ាក្រោយ​នៅតែលយចេញបន្តិច និងត្រូវបានដាក់នៅកណ្ដាល ហើយនៅក្បែរនោះគឺមានសេនសឺរជាច្រើន។

/

ប្រដាប់បំពងសម្លេង និងប៊ូតុង Home នៅផ្នែកខាងមុខ​ក៏មិនផ្លាស់ប្ដូរច្រើន ទាក់ទឹននឹងទីតាំង និងរចនា។ កន្លែងដាក់ប៊ិច ស្ថិត​នៅចំហៀងខាងស្ដាំ ផ្នែកខាងក្រោម។

/

តាមគម្រោង Galaxy Note 7 នឹងបង្ហាញខ្លួន នៅថ្ងៃទី ២​សីហាខាងមុខ។ ផលិតផលថ្មីរបស់ Samsung នេះ នឹងមិនត្រូវបានគេហៅថា Note 6 នោះទេ ប៉ុន្តែ វានឹងត្រូវគេហៅថា Galaxy Note 7 ដើម្បីឱ្យសមស្របជាមួយនឹងស្រឡាយ Galaxy S ដែលត្រូវបានបញ្ចេញក្នុងឆ្នាំដូចគ្នា។​

/

Galaxy Note 7 ក៏នឹងបំពាក់​ RAM 6GB មានបច្ចេកវិទ្យាទប់ទល់នឹងជម្រាបទឹក និងបើកសោដោយប្រើភ្នែក។

ប្រែសម្រួល ៖ បុត្រា