ភ្នំពេញ៖ តារាសម្តែងស្រី ដែលកំពុងតែមានប្រជាប្រិយភាពខ្លាំងគឺកញ្ញា ដួង ម៉ានិច កំពុងតែធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍យ៉ាងខ្លាំងឡើង ក្រោយលេចលឺពីទំនាក់ទំនងស្នេហាខុសជំនាន់ បូករួមនឹងការយកវីដេអូចាស់ៗរបស់នាងជាច្រើន ទៅ Troll ពេញបណ្តាញសង្គមហ្វេសប៊ុក។

/

ក្រៅពីមានសមត្ថភាពដ៏ល្អនៅក្នុងការសម្តែង តារាស្រីរូបនេះ ត្រូវបានអ្នកគាំទ្រជាច្រើនសរសើរដល់នាងគ្រប់គ្នា ជាមួយនឹងការតែងខ្លួនបែបស៊ីវិល័យ ហាយសូរ ដែលរំលេចចេញឱ្យឃើញរាងតូចច្រឡឹង គួរឲ្យចាប់អារម្មណ៍។

/

ដោយឡែក កាលពីពេលថ្មីៗនេះ តារាស្រីរូបនេះ បានបង្ហាញរូបភាពប៉ុន្មានសន្លឹក នៃការតែងខ្លួនក្នុងឈុតបុរាណជាអប្សរាយ៉ាងស្រស់ស្អាត មើលទៅហាក់ទន់ភ្លន់ ដែលធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើនសរសើរដល់នាង និងពេញចិត្តចំពោះការតែងខ្លួនបែបនេះគ្រប់គ្នា។ ទទ្ទឹមនឹងនេះ ការគ្រងឈុតអប្សរានេះ ធ្វើឲ្យនាងកាន់តែមានការចាប់អារម្មណ៍ខ្លាំងថែមទៀត ពីទស្សនិកជន ៕

/

/

/

/

/

អត្ថបទ៖ ចំរើន