ពស់ភឿកដែលមានក្បាលពីរមួយក្បាល បានក្លាយជា តួឯក ដ៏សំខាន់ក្នុងការទាក់ទាញភ្ញៀវមកទស្សនាសួនសត្វឯកជនមួយនៅប្រទេសអ៊ុយក្រែង។ វាគឺជាផលិតផលនៃការផ្លាស់ប្តូរភា្លមៗនៃប្រភេទពស់ California Kingsnake។

ពស់ភឿកក្បាលពីរ នៅប្រទេសអ៊ុយក្រែង
លោក Oleg Zubkov ម្ចាស់សួនសត្វបានអោយដឹងថា ក្បាលទាំងពីររបស់ពស់នេះមិនទាក់ទងនឹងគ្នាឡើយ ជាធម្មតាវាតែងតែដណ្តើមគ្នាស៊ីចំណី។ កូនពស់ដែលបានមកពីការផ្លាស់ប្តូរភ្លាមៗនោះគឺជាករណីតែមួយគត់នៅអឺរ៉ុប។ ពីអាឡឺម៉ង់ វានឹងធ្វើដំណើរទេសចរប៉ុន្មានប្រទេសផ្សេងទៀតនៅអឺរ៉ុប ដើម្បីឲ្យមនុស្សគ្រប់គ្នាបានឃើញមុខវា រហូតដល់ខែកញ្ញាទើបត្រលប់មកអ៊ុយក្រែងវិញ៕
ដោយ៖ សិលាប្រភព៖ K14