ព័ត៌មានកីឡា៖ ក្រៅពីភាពល្បីល្បាញរបស់កីឡាករ Lionel Messi និង Cristiano Ronaldo ទៅ ភាពអស្ចារ្យរបស់កីឡាករផ្សេងទៀត​ ទំនងជាមិនសូវជាមានអ្នកចាប់អារម្មណ៍នោះទេ ប៉ុន្ដែពេលនេះ មានគេហទំព័រមួយឈ្មោះថា talksport បានបញ្ញាក់អារម្មណ៍ ជាមួយនឹងកំណត់ត្រាភាពខ្លាំងរបស់កីឡាករ​ទាំង១០រូប ទើបតែពាក់​កណ្ដាលរដូវកា ដោយអាចរកបានគ្រាប់បាល់បានច្រើន បូកសរុបទាំងគ្រាប់បាល់ជំនួយទៀតផង។ 

កីឡាករទាំង១០ ដែលមានសមត្ថភាពខ្លាំងមិនគូរមើលរំលង លេងនៅលើទឹកដីអឺរ៉ុបមានដូចជា ៖ 

/

ទី១ កីឡាករ Pierre-Emerick Aubameyang របស់ក្លឹប Borussia Dortmund អាចបង្កើតគ្រាប់បាល់បាន ដល់ទៅ ២២គ្រាប់ ដោយគ្រាប់បញ្ចូលទីមាន ១៨គ្រាប់ និងគ្រាប់បាល់ជំនួយ ៤គ្រាប់។

/

ទី២ កីឡាករ Zlatan Ibrahimovic របស់ក្លឹប PSG អាចបង្កើតគ្រាប់បាល់បានសរុប ដល់ទៅ ២០ គ្រាប់​ ដោយគ្រាប់បញ្ចូលទី១៤ និងគ្រាប់ជំនួយ ៦គ្រាប់។

/

ទី៣ កីឡាករ Neymar របស់ក្លឹប Barcelona ដែលមានសមត្ថភាពអាចរកគ្រាប់បាល់បានដល់ទៅ ១៩គ្រាប់ គ្រាប់បញ្ចូលទី ១៤គ្រាប់ និងគ្រាប់ជំនួយ ៥គ្រាប់។

/

ទី៤ កីឡាករ Robert Lewandowski របស់ក្លឹប Bayern Munich គ្រាប់បាល់សរុបគឺ ១៨គ្រាប់ គ្រាប់បញ្ចូលទី ១៥ និងគ្រាប់ជំនួយ ៣គ្រាប់។

/

ទី៤ កីឡាករ Riyad Mahrez របស់ក្លឹប Leicester គ្រាប់បាល់សរុបគឺ ១៨គ្រាប់ ១១គ្រាប់បញ្ចូលទី និង ៧គ្រាប់ ជាគ្រាប់ជំនួយ។

/

ទី៦ កីឡាករ Jamie Vardy របស់ក្លឹប Leicester គ្រាប់បាល់សរុបគឺ ១៧គ្រាប់ ១៥គ្រាប់បាល់បញ្ចូលទី និង ២គ្រាប់ ជាគ្រាប់បាល់ជំនួយ។

/

ទី៦ កីឡាករ Luis Suarez ក្លឹប Barcelona គ្រាប់បាល់សរុបគឺ ១៧គ្រាប់ ១៣គ្រាប់បញ្ចូលទី និង៤ គ្រាប់ជាគ្រាប់បាល់ជំនួយ។

/

ទី៦ កីឡាករ Thomas Muller ក្លឹប Bayern Munich គ្រាប់បាល់សរុប ១៧គ្រាប់ គ្រាប់បញ្ចូលទី១៣ និងគ្រាប់បាលជំនួយ ៤គ្រាប់។

/

ទី៩ កីឡាករ Gonzalo Higuain ក្លឹប Napoli គ្រាប់បាល់សរុប ១៦គ្រាប់ គ្រាប់បញ្ចូលទី១៤ គ្រាប់ និងគ្រាប់ជំនួយ ២គ្រាប់។

/

ទី៩ កីឡាករ Michy Batshuayi ក្លឹប Marseille គ្រាប់បាល់រុបគឺ ១៦គ្រាប់ គ្រាប់បញ្ចូលទី១១ និងជំនួយ ៥គ្រាប់។

ដោយ៖ អឿ អ៊ុយ