ដោយសារតែមមាញឹកជាមួយនឹងកិច្ចការងារផ្សេង កំពូលតារាប្រុសស្រីថៃទាំងនេះ ថតខ្សែភាពយន្ដភាគតែមួយរឿងប៉ុណ្ណោះ ក្នុងមួយឆ្នាំ ។

លោក Pope Thanawat

/

មុនពេលចូលខ្លួនសម្ដែង នៅក្នុងខ្សែភាពយន្ដភាគថ្មី លោក Pope Thanawat តែងតែថតឱ្យចប់នូវខ្សែភាពយន្ដ ដែលលោកកំពុងថតសិន ។  ខ្សែភាពយន្ដភាគមួយរឿង ត្រូវប្រើពេល ៨ ខែ ទៅមួយឆ្នាំជាមធ្យម ដើម្បីថតចប់ ។ ដូច្នេះ លោកសម្ដែងរឿង តែមួយរឿងប៉ុណ្ណោះ ក្នុងមួយឆ្នាំ ។

កញ្ញា Yaya Urassaya

/

នៅរយៈពេល ៣ ឆ្នាំចុងក្រោយនេះ កញ្ញា Yaya Urassaya មានខ្សែភាពយន្ដភាគតែមួយរឿងប៉ុណ្ណោះ ដើម្បីថតក្នុងមួយឆ្នាំ ។ កញ្ញាកំពុងតែថតខ្សែភាពយន្ដភាគថ្មីរឿង “Bad Romeo” ឱ្យផលិតករដ៏មានប្រជាប្រិយភាពគឺ អ្នកនាង Anne Thongprasom ។

កញ្ញា Kimmy Kimberley

/

នៅក្នុងតារាងនេះផងដែរ កញ្ញា Kimmy Kimberley សម្ដែងតែខ្សែភាពយន្ដភាគ ១ រឿងប៉ុណ្ណោះ ក្នុងមួយឆ្នាំ ។ បច្ចុប្បន្ន ខ្សែភាពយន្ដភាគថ្មីរបស់នាងរឿង “Song Sanaeha” កំពុងចាក់បញ្ចាំង នៅលើកញ្ចក់ទូរទស្សន៍ Thai TV3 ។  ក្នុងពេលឆាប់ៗខាងមុខនេះ កញ្ញា នឹងមានខ្សែភាពយន្ដភាគថ្មីដើម្បីថត គឺរឿង “Thong Aek Mor Yah Tah Chalong: Season 2” ។

លោក Mario Maurer

/

ផ្ដើមធ្វើការដំបូងជាមួយស្ថានីយ៍ទូរទស្សន៍ Thai TV3 កាលពីឆ្នាំ ២០១០ លោក Mario Maurer មានខ្សែភាពយន្ដភាគចំនួន ១០ រឿងដើម្បីថត នៅក្នុងបញ្ជី ។ បច្ចុប្បន្ន លោកកំពុងថតខ្សែភាពយន្ដភាគថ្មីរឿង “Bad Romeo” ជាមួយនឹងកញ្ញា Yaya Urassaya ។

កញ្ញា Taew Natapohn

 /

ដោយសារតែរវល់ នឹងកិច្ចការផ្សេងៗ កញ្ញា Taew Natapohn លេចមុខក្នុងខ្សែភាពយន្ដតែម្ដងប៉ុណ្ណោះ ក្នុងមួយឆ្នាំ​ ។ កាលពីឆ្នាំ ២០១៩ នាងសម្ដែងជាគូស្នេហ៍នឹងលោក Ter Chantavit នៅក្នុងខ្សែភាពយន្ដភាគរឿង “Ruk Jung Aoey” ។ ក្រោយមកទៀត នាងសម្ដែងជាតួឯក ក្នុងរឿង “Leh Bunpakarn” ក្នុងឆ្នាំ ២០២០ ។ នៅឆ្នាំ ២០២១ នេះ នាងសម្ដែង នៅក្នុងខ្សែភាពយន្ដបែបសកម្មរឿង “Game Lah Torrachon” ជាមួយនឹងលោក Mark Prin ។

អ្នកនាង  Mew Nittha

/

តារាស្រីប្រកបដោយប្រជាប្រិយភាពរូបនេះ កំពុងមានផ្ទៃពោះកូនស្រីដំបូងរបស់នាង។ អ្នកនាង Mew Nittha សម្រាកពីការងារសម្ដែងរបស់នាង ។ នៅរយៈពេល ៣ ឆ្នាំចុងក្រោយនេះ នាងសម្ដែងខ្សែភាពយន្ដភាគតែមួយរឿងប៉ុណ្ណោះ ក្នុងមួយឆ្នាំ ។ ខ្សែភាពយន្ដភាគថ្មីរបស់នាងរឿង Duang Tah Tee Sarm” ថតចប់ និងគ្រោងចាក់បញ្ចាំង ក្នុងពេលឆាប់ៗនេះ ។

លោក Nadech Kugimiya

/

តារាប្រុសចុងក្រោយ នៅលើតារាង គឺលោក Nadech Kugimiya ។ ខ្សែភាពយន្ដភាគថ្មីរបស់លោករឿង “Mon Ruk Nong Pak Ka Yaeng”  នឹងចាក់បញ្ចាំង នៅថ្ងៃទី ៤ ខែឧសភាព ឆ្នាំ ២០២១ ៕

 /

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdates