/

អ្នកស្រីKarla Perez និយាយថា គាត់មានការឆ្លងទន្លេមួយដ៏ចំលែក។ តែអាជ្ញាធរនិយាយថា នាងមិនអាចប្រសូត្រកូនបានសូម្បីតែមួយនាក់ ក្នុងចំនោមកូន៩នាក់។ មន្រ្តីអាជ្ញាធរទាំងនោះបានបន្ថែមថា Karla Perez អាយុ៣២ឆ្នាំ    ធ្លាប់មានកូនភ្លោះបីកាលពីឆ្នាំមុន។ Karla Perez អៈអាងថា   នាងធ្លាប់បានបង្កើតកូនដោយវះកាត់នៅថ្ងៃទី២០ ខែឧសភា     រយៈពេល៧ខែពេលមានគត៌។ ទោះជាយ៉ាងនេះក្តីលោកស្រីJorge Luna   ជាពេទ្យពិនិត្យសុខភាពនៅខាងជើងប្រទេសម៊ិចស៊ីកូក្នុងរដ្ឋCoahuila និយាយថា នាងមិនមានគត៌ទេ។ របាយការណ៍និយាយថា អភិបាលក្រុងដែលនៅស្រុកកំណើតនាងPerez លោកVilla de Arteaga បានសន្យាថានឹងជួយនាង និងប្តីរបស់នាងដោយចេញថ្លៃមន្ទីរពេទ្យ និង  ថ្លៃសំភារៈផ្សេងៗសំរាប់ការប្រសូត្រកូនថ្មី៩នាក់របស់គាត់។ នាងPerez បានប្រាប់ការសែតក្នុងស្រុកមួយថា នាងមានអារម្មណ៍ថា នាងបានទទួលពរដោយអស្ចារ្យមួយ នាងមានភាពភ័យខ្លាច តែនាងសប្បាយចិត្ត។  ការប្រសូត្រដោយវះកាត់របស់នាងចាប់ផ្តើមនៅថ្ងៃទី២០ ខែឧសភា តែគ្រូពេទ្យប្រាប់នាងថា    នាងត្រូវតែព្យាយាមប្រសូត្រនៅខែមួយទៀត     ដើម្បីឲ្យទារកប្រសូត្រមកមានសុខភាព និង  មិនចំណាយពេលច្រើនក្នុងពេលបង្កើត។  នាងមិនបានគិតពីការដាក់ឈ្មោះឲ្យកូនទេ   នាងបានយកចិត្តទុកលើការប្រសូត្រថា​  នឹងធ្វើឡើងដោយជោគជ័យ។  ខ្ញុំមានទំនុកចិត្តថាអាចធ្វើបាន ទោះជាខ្ញុំបានគេងតិចនៅពេលយប់ គិតថាតើអ្វីខ្លះដែលខ្ញុំត្រូវទិញដូចជា ទឹកដោះខោទឹកនោម និង ខោអាវសំរាប់កូននៅពេលពួកវាកើត។ យើងមិនមានការជួយពីមន្ទីរពេទ្យឯកជន ឬ សន្តិសុខសង្គមទេ និង  ប្តីរបស់ខ្ញុំមានប្រាក់ដែលបានរកនៅសល់។ ការប្រសូត្រមួយបានចាប់កំនើតនៅ   ខែមិថុនា   ឆ្នាំ១៩៧១     នៅទីក្រុងSydney ប្រទេសAustralia ក្មេងប្រុស៤នាក់ស្លាប់ និង     ស្រី៥នាក់នៅរស់។ មានក្មេងប្រុស៥នាក់ និងក្មេងស្រី៤នាកកើតនៅប្រទេសMalaysia ក្នុងមិនា ឆ្នាំ១៩៩៩នៅមន្ទីរពេទ្យ Zurina Mat Saad      មានជីវិតរស់បានរយៈពេលតិចជាង៦ម៉ោង។អ្នកស្រីNadya Suleman ជាម្តាយដែលបានប្រសូត្របានកូន៨នាក់នៅ  Californiaនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០០៩ មានកូនប្រុស៦នាក់​ និង កូនស្រីនាក់ ដែលមានជីវិតរស់នៅបានយូរជាងគេ នឹងបានកត់ត្រាចូលក្នុងប្រវត្តិសាស្រ្ត និង បានប្រាក់១,៥០០អ៊ឺរ៉ូក្នុងខែសំរាប់ថ្លៃអាហារកូន។

width=154

ដោយៈ  វណ្ណៈប្រភពៈ thesun