អ្នកលេងបណ្ដាញសង្គមកំពុងតែមានការភ្ញាក់ផ្អើលចំពោះវីដេអូខ្លីដែលបង្ហាញអំពីសកម្មភាពកូនអ្នកមានម្នាក់ ដុតរថយន្ត Mercedes ចោលលេង ដើម្បីកែអផ្សុក។

/

Rich Kids London (ក្រុមកូនអ្នកមាននៅក្រុងឡុងដ៍) នៅលើទំព័រ Instagram គឺជាកន្លែងសម្រាប់ក្រុមកូនអ្នកមាន បង្អួតអំពីល្បែងចម្លែកៗ ដើម្បីបង្ហាញអំពីភាពមានបាន និងដើម្បីបំបាត់អផ្សុក។

ថ្មីៗនេះ កូនអ្នកមានម្នាក់នៅអង់គ្លេស បានបង្ហញវីដេអូមួយនៅលើទំព័រ Instagram ។ វីដេអូនេះបង្ហាញអំពីសកម្មភាពដុតរថយន្ត Mercedes G-Wagen តម្លៃ ៨៧.០០០ផោន (ជាង១សែនដុល្លារអាមេរិក)។ ទន្ទឹមនឹងវីដេអូ បុរសនេះបានសរសេរថា ៖ “យើងមិនសប្បាយចិត្ត យើងត្រូវតែដុត Mercedes G-Wagen លេង ដើម្បីកែអផ្សុក”។

ក្នុងវីដេអូននេះ បុរសនេះបានបោះអ្វីមួយទៅក្នុងរថយន្ត ដើម្បីឱ្យឆេះ រួចបិទទ្វាររថយន្ត និងរត់ចេញឆ្ងាយឈរមើល។

បន្ទាប់ពីបង្ហោះ វីដេអូនេះ ទទួលបាន “ដុំថ្ម” ជាច្រើនពីសំណាក់អ្នកលេងអ៊ីនធឺរណែត។ អ្នកលេងម្នាក់សរសេរថា ៖ “ខណៈដែលនៅខាងក្រៅមានមនុស្សរាប់ពាន់នាក់គ្មានអាហារហូបចុក ក្រុមនេះបែរជាបំផ្លាញទ្រព្យទៅក្នុងល្បែងឆ្គួតៗបែបនេះទៅវិញ”។

មិនត្រឹមតែដុតរថយន្តទំនើបនោះទេ កូនអ្នកមានរូបនេះ ក៏ធ្លាប់បង្ហោះវីដេអូ ទម្លាក់នាឡេកា Rolex តម្លៃជាង ៥០០០ដុល្លារ ទៅក្នុងបង្គន់ផងដែរ៕

ប្រែសម្រួល ៖ តារាប្រភព ៖ thesun/youtube