មានមនុស្សជាច្រើនតែងចង់ទទួលបាននូវរាងស្អាត សាកសមជាមួយនឹងដងខ្លួន និងទម្ងន់របស់ខ្លួន។ អ្នកខ្លះចង់ធាត់ ឡើងទម្ងន់ អ្នកខ្លះទៀត ចង់ស្គូម ស្រក់ទម្ងន់  ទៅតាមចំណង់ចំណូលចិត្តដែលខ្លួនស្រលាញ់និងគិតថាសាកសម។ ដូច្នេះថ្ងៃនេះ យើងសូមណែនាំនូវវិធីងាយៗ មួយចំនួនមានប្រសិទ្ធិភាពបំផុត អាចជួយឱ្យលោកអ្នកឡើងទម្ងន់ បានឆាប់រហ័ស។

/

វិធីទី១៖ សូមផ្លែល្វាស្ងួត ៦ផ្លែ និងផ្លែទំពាំងបាយជូរក្រៀម ចំនួន ៣០ក្រាម ដាក់ត្រាំទឹកទុកមួយយប់ បន្ទាប់មក ញាុំផ្លែឈើទាំង២ មុខនេះ ជាការស្រេច។

វិធីទី២៖ សូមយកទឹកដោះគោក្តៅ១កែវ លាយជាមួយនឹងម្ស៉ៅ ashwagandha ២ស្លាបពា្របាយនិង ប័រ ( clarified butter) រួចកូរចូលគ្នាឱ្យសព្វ បន្ទាប់មកផឹក វាឱ្យបាន ២ដង ក្នុង ១ថ្ងៃ។ ផឹកវារយៈពេល ១ខែ លោកអ្នកនឹងឡើងទម្ងន់ តាមបំណងប្រាថ្នា។

វិធីទី៣៖ សូមញាុំស្វាយទុំ ១ផ្លែ ៣ដង ក្នុង ១ថ្ងៃ និង ផឹកទឹកដោះ ១កែវ។ សូមព្យាយាមធ្វើតាមវិធីនេះ ឱ្យរយៈពេល ១ខែ លោកអ្នកនឹងឡើងទម្ងន់បានយ៉ាងឆាប់រហ័ស៕

ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ homeveda