ទីភ្នាក់ងារសារព័ត៌មាន Interfax របស់រុស្ស៊ី កាលពីថ្ងៃទី ២២ឧសភា បានរាយការណ៍ថា បន្ទាប់ពីត្រូវបានកែលំអ និងបន្ទាន់សម័យនៅ everodvinsk នាវាដឹកយន្ដហោះ Vikramaditya របស់ឥណ្ឌានឹងចេញដំណើរទៅកាន់សមុទ្រជាលើកដំបូងនាថ្ងៃទី ២៥ឧសភាខាងមុខ។
ប្រភពព័ត៌មានជាន់ខ្ពស់ក្នុងក្រុមហ៊ុនផលិតកប៉ាល់ (USC) របស់រុស្ស៊ី អោយដឹងថា នៅលើនាវាដឹកយន្ដហោះ Vikramaditya គេបានធ្វើសកម្មភាពដើម្បីត្រៀមចេញទៅសមុទ្រ។

នាវាដឹកយន្ដហោះ Vikramaditya របស់ឥណ្ឌា
ព័ត៌មានខាងលើបានអោយដឹងថា នាវានេះត្រូវបានគេរៀបចំជាស្រេចដើម្បីសាកល្បងជាទូទៅនៅលើសមុទ្រ ហើយនាវា Vikramaditya នេះក៏នឹងត្រូវបានប្រគល់មកអោយកងទ័ពជើងទឹកឥណ្ឌាទៅតាមកិច្ចសន្យា ដែលនឹងចំ ទិវាកងទ័ពឥណ្ឌា(៤ធ្នូ)។គួររំឭកថា រុស្ស៊ីបានចុះកិច្ចសន្យាកែលំអនាវាដឹកយន្ដហោះប្រភេទធំដំណើរការដោយថាមពលនុយក្លេអែរជាមួយឥណ្ឌាកាលពីឆ្នាំ ២០០៤ ដោយមានតម្លៃប្រមាណជា ២,៣ពាន់លានដុល្លារ៕
ដោយ ៖ សូរីយ៉ាប្រភព ៖ Zing