ព័ត៌មានអន្តរជាតិ ៖ យុវវ័យឈាមរាវម្នាក់ ដែលទើបតែមានអាយុ ១៨ ឆ្នាំត្រូវបានរកអោយឃើញថា បានបាញ់សម្លាប់ខ្លួនឯងដោយអចេតនា ខណៈពេលដែលកាន់កាំភ្លើងផ្ជុងក្បាលខ្លួនឯងលេង ស្របពេលដែលកាំភ្លើងនោះបានរាកៃ នេះបើយោងតាមសេចក្តីរាយការណ៍ព័ត៌មានពីគេហទំព័របរទេស Happening ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លង

គួរបញ្ជាក់ផងដែរថា យុវវ័យឈាមរាវវ័យ ១៨ ឆ្នាំរូបនោះមានឈ្មោះថា Alexander Xavier Shaw ជាពលរដ្ឋរស់នៅក្នុងក្រុង St.Petersburg រដ្ឋ Florida សហរដ្ឋអាមេរិក។ ភ្លាមៗនោះក៏មានការអន្តរាគមន៍ពីភ្នាក់ងារប៉ូលីស តែជាអកុសល យុវវ័យម្នាក់នោះ មិនត្រូវបានជូយសង្គ្រោះទាន់នោះទេ ពោលគឺ គេបានស្លាប់បាត់បង់ជីវិតនៅហ្នឹងកន្លែងតែម្តង៕
ដោយ ៖ រិទ្ធីប្រភព ៖ Happening