បុរសម្នាក់បានដាក់ពាក្យបណ្តឹង ក្រោយពីមានបុរសម្នាក់ផ្សេងទៀតបានយកដាវសាំម៉ូរៃមកកាប់ប្រពន្ធរបស់ខ្លួន។ បើយោងតាមរបាយការណ៍ The Straits Times បានអោយដឹងថា បុរសជាប់ចោទម្នាក់នោះមានឈ្មោះ Feizal Abu Bakar មានវ័យ២៨ ឆ្នាំ។
នៅអំឡុងថ្ងៃមួយ បុរសជាប់ចោទរូបនេះប្រឈមមុខនឹងអ្នកជិតខាងរបស់គាត់ ដែលគាត់មានមន្ទិលសង្ស័យថា ពួកគេគឺជាអ្នករាយការណ៍ថា រូបគាត់បានប្រើប្រាស់គ្រឿងញៀនតាមរបាយកាណ៍ក្នុងស្រុកក៏បានបញ្ជាក់អោយដឹងផងដែរថា ជនរងគ្រោះដែលជាប្រពន្ធបុរសបានដាក់ពាក្យបណ្តឹងរូបនោះ មានឈ្មោះថា Wirdawati Che Muning និង មានវ័យ៣៦ឆ្នាំ ធ្លាប់មានការឈ្លោះប្រកែកជាមួយនិង ជនជាប់ចោទម្តងរួចមកហើយ អំឡុងពេលដែលប្តីរបស់នាងមិននៅផ្ទះ។
រូបថតជនជាប់ចោទ រួមទាំងដាវសាំម៉ូរៃ ពេលដែលធ្វើសកម្មភាព
លុះក្រោយមក ក្នុងអំឡុងពេលមានការឈ្លោះប្រកែក ស្ត្រីមេផ្ទះរូបនេះ ព្យាយាមដើរថយក្រោយ ដើម្បីចូលទៅក្នុងផ្ទះ តែត្រូវបានជនរងគ្រោះ ដកដាវសាំម៉ូរៃ មកគំរាម ហាមមិនអោយនាងបិទទ្វារ ។ បន្តិចក្រោយមក គេក៏បានយកដាវសាំម៉ូរៃនោះ ធ្វើការវាយប្រហារទៅលើស្ត្រីមេផ្ទះរូបនេះ ដោយបានកាប់ទៅលើដងខ្លួនរបស់នាងមានដូចជា ៖ ជើង ដៃក្បាល និងខ្នងជាដើម។
ស្រ្តីមេផ្ទះរូបនេះ បានរងរបួសជាទម្ងន់ ជាពិសេសក្បាល និងខ្នងរបស់នាង។ រឿងឧបទ្ទវហេតុនេះក៏ បានធ្វើការអន្តរាគមន៏ពីក្រុមមន្រ្តីប៉ូលីសក្រោយពីមានការរាយការណ៍ពីអ្នករស់នៅក្បែរនោះ។ ក្រោយពីប៉ូលីសបានទៅដល់កន្លែងកើតហេតុ ក៏បានឃើញជនជាប់ចោទកាន់ដាវសាំម៉ូរៃនៅនិងដៃ រួមទាំងជនរងគ្រោះពោរពេញទៅដោយឈាមផងដែរ។
បើតាមសម្តីរបស់ប៉ូលីសម្នាក់បានបញ្ជាក់ថា រឿងនេះបានកើតឡើងក្នុងអំឡុង ម៉ោង ៧នឹង ៣០ នាទីល្ងាច ហើយពួកគេក៏បានរកឃើញនូវដាវសាំម៉ូរៃ ៣ផ្សេងទៀតនៅក្នុងបន្ទប់ទទួលភ្ញៀវរបស់ជនជាប់ចោទ។ ខណៈពេលដែលពួកគេបានបញ្ជាក់ថា ដាវដែលជនជាប់ចោទបានធ្វើសកម្មភាពនោះ មានប្រវែងដល់ទៅ ៤០ cm ហើយនិងដាវដទៃទៀតមានប្រវែងពី ៣៨ cm ទៅ ៥០ cm ។
ដាវសាំម៉ូរៃ ៣ ផ្សេងទៀតដែលបានរកឃើញក្នុងផ្ទះជនជាប់ចោទ
លើសពីនេះ បើយោងទៅតាមរបាយការណ៍របស់មន្ទីរពេទ្យដែលស្រ្តីវ័យ ៣៦ឆ្នាំ ជនជាតិឥណ្ឌូណេស៊ីរូបនេះបានសំរាកព្យាបាល បានអោយដឹងថា នាងរងរបួសធ្ងន់មែនទែន ដោយត្រូវសំរាកព្យាបាលជាច្រើនខែ។ បើនិយាយជនជាប់ចោទវិញត្រូវបានប៉ូលីសនាំខ្លួនទៅកាន់តុលាការ ដើម្បីរងចាំការកាត់ទោសទៅតាមផ្លូវច្បាប់របស់ប្រទេសនេះ៕
ដោយ ៖ រិទ្ធីប្រភព ៖ asiaone