ប្លែកៗ៖ នៅពេលដែលគេបង្ហាញរូបភាពនៃបុរសម្នាក់ ក្នុងចំណោមគ្នាពីរនាក់ ដែលបានរត់ឆ្លងកាត់លើកំណក កំអែលភ្នំភ្លើង ដែលមានកំដៅរាប់ពាន់អង្សានោះ គឺបានធ្វើអោយមនុស្សជាច្រើន មានការតក់ស្លុតយ៉ាងខ្លាំង និងបានរិះគន់ដល់បុរសនោះខ្លះៗដែរ។

width=456

ទោះបីជាយ៉ាងណាក៏ដោយ គេហាក់បីដូចជាមិនប្រាប់ពីឈ្មោះ បុរសដែលបានរត់កាត់កំអែលភ្នំភ្លើងកំពុងហូរនោះទេ។ អ្នកវិទ្យាសាស្រ្ដ Erik Klemetti មកពីសាកលវិទ្យាល័យ Denis រដ្ឋOhio សហរដ្ឋអាមេរិក បានអោយដឹងថា ភ្នំ Etna ស្ថិតក្នុងតំបន់ Sicily ទឹកដីអាហ្វ្រិកនេះ គឺមានសកម្មភាពខ្លាំងក្លាណាស់ខាងបន្ទុះភ្នំភ្លើង  ដូច្នេះ​ មិនគួរណាមនុស្ស  យកជីវិតទៅលលេងជាមួយវាឡើយ។

width=456

width=456

លោក  Erik បានបន្ថែមថា សំណាងណាស់  កំដៅនៃកំអែលភ្នំភ្លើងនោះ វាមិនបានផ្ដល់គ្រោះថ្នាក់ដល់បុរស ដែលបានរត់ឆ្លងកាត់នោះ។ គាត់សូមប្រាប់ជាថ្មីថា សូមកុំព្យាយាមធ្វើវាទៀតអីនៅពេលក្រោយ។ នេះជាវីដេអូក្លីប សូមចុចដើម្បីមើល៕

ដោយ៖ នារីប្រភព៖ newsday