Wonder Girls' ក្រោយពេលដែលបានបាត់មុខ មួយរយៈមកនោះគេបានត្រលប់មកវិញជាមួយនឹងមុខមាត់ថ្មីក្រោយពេលដែលវីដេអូចម្រៀងថ្មីរបស់គេទទួលបានការគាំទ្រយ៉ាងខ្លាំងទាំងក្នុងស្រុកនិងក្រៅស្រុក។
វីដេអូចម្រៀង Like This របស់ Wonder Girls' ត្រូវទទួលបានការចូលមើលក្នុង Youtube ចំនួន ១លានដងក្នុងរយៈពេលត្រឹមតែ ១ ម៉ោងប៉ុណ្ណោះក្រោយពេលដែលបានចេញផ្សាយ។ ហើយវីដេអូចម្រៀងនេះបានលោតមកលេខមួយក្នុង Chart Kpop ដូចជា Melon, Naver និង GOMTV ជាដើម។មិនត្រឹមតែឋិតជាលេខ ១ ក្នុងស្រុកនោះទេវីដេអូចម្រៀងនេះក៏កំពុងឋិតនៅលំដាប់ទី ២២ ក្នុង iTuneផងដែរ។
ដោយ៖ នីតាប្រភពពី៖ Allkpop