អន្តរជាតិ ៖ បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេសដែលទើបតែបានចេញផ្សាយកាលពីម្សិលមិញនេះ បានអោយដឹងថា ស្ថាបនិក ហ្វេសប៊ុក គឺលោក Mark Zuckerberg បានប្រកាសជាសាធារណៈនៅលើកញ្ជក់ទូរទស្សន៍អាមេរិក កាលពីម្សិលមិញនេះ អោយដឹងថាមកទល់នឹងពេលនេះ អ្នកដែលនិយមលេងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក បានកើនឡើងដល់មួយពាន់លាននាក់ហើយ៕

គួររំឮកផងដែរថា លោក Mark Zuckerberg ដែលជាស្ថាបនិក ក៏ដូចជា អ្នករកឃើញនូវប្រព័ន្ធទំនាក់ទំនងសង្គមដ៏ល្បីល្បាញមួយនេះ មិនត្រឹមតែបានប្រកាសជាសាធារណៈនៅតាមកញ្ជក់ទូរទស្សន៍អាមេរិកនោះទេ តែលោកក៏បានសរសេរបញ្ជាក់បន្ថែម នូវសារមួយនេះ នៅលើ Account របស់លោកផ្ទាល់ផងដែរ។
គួរបញ្ជាក់ផងដែរថា ហ្វេសប៊ុក គឺជាប្រព័ន្ធទំនាក់ទំនងសង្គមដ៏មានប្រជាប្រិយភាពបំផុតនៅលើលោកយើងនេះ ស្របពេលដែលវាត្រូវបានអនុញ្ញាតអោយអ្នកប្រើប្រាស់ទាំងអស់ ចែករំលែកនូវបទពិសោធន៍ល្អៗ ភ្ជាប់ទំនាក់ទំនងជាមួយក្រុមគ្រួសារ មិត្តភក្តិ នឹង មនុស្សមួយចំនួនផ្សេងៗទៀត៕
ដោយ ៖ ពិសីប្រភព ៖ Happens