ប្រេស៊ីល​ ៖ ដោយយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេសស្កាយ ដែលទើបតែបានចេញផ្សាយកាលពីប៉ុន្មានមុននេះ អោយដឹងថា ស្រ្តីជាភរិយាម្នាក់ត្រូវបានរកអោយឃើញថា ពិតជាមានសំណាងហួស​ ខណៈពេលដែលនាងត្រូវបានបាញ់ស្នចូលទៅក្នុងមាត់ ដោយអចេតនា ពីសំណាក់ស្វាមីរបស់ខ្លួន។

លើសពីនេះ  បើយោងតាមសម្តីមន្រ្តីផ្លូវការមកពីទីក្រុង​  Rio de Janeiro បានគូសបញ្ជាក់អោយដឹងថា ករណីគ្រោះថ្នាក់ចៃដន្យ ដោយអចេនានេះ បានកើតឡើង ខណៈពេលដែលស្វាមីជនរងគ្រោះ បាននឹងកំពុងសម្អាតស្នមួយនេះស្រាប់តែវារាកៃនិងបាញ់ចំមាត់ភរិយារបស់ខ្លួន ធ្លាយដល់បំពង់កតែម្តង។

width=434

ភ្លាមៗនោះ​​​​   ស្រ្តីជាភរិយា វ័យ ២៨ ឆ្នាំ ​ឈ្មោះ ​  Elisangela  Borborema Rosa  ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះបន្ទាន់  បន្ទាប់ពីមានការវះកាត់ពីសំណាក់ក្រុមវេជ្ជបណ្ឌិត  ស្រី្តជាភរិយារូបនោះ  ត្រូវបានអះអាងថា  បានរួចផុតពីគ្រោះថ្នាក់ ស្របពេលដែល ក្រុមវេជ្ជបណ្ឌិតបានលើកឡើងថា  បើសិនណាស្ននោះ  មានជម្រៅជ្រៅជាងនេះតែ ១  សង់ទីម៉ែត្រទៀតនោះ ស្ រ្តីរូបនេះពិតជាមិនមានឧកាសក្នុងការរស់រានមានជីវិតនោះទេ នាងពិតជាសំណាងហួស។

យ៉ាងណាមិញ ប្រភពសារព័ត៌មានដដែលបន្ថែមថា អ្វីៗទាំងអស់ បានចង្អុលបង្ហាញថាវាគឺជាគ្រោះថ្នាក់ចៃដន្យ  តែទោះជាយ៉ាងណា  ករណីនេះស្ថិតនៅក្រោមការតាមដានស៊ើបអង្កេតនៅឡើយ ដោយពួកយើងមិនសង្ឃឹមថា ករណីនេះគឺជា អំពើមនុស្សឃាតនោះទេ ​ស្របពេលក្រុមការងារយើងខ្ញុំ​      ក៏កំពុងរង់ចាំចោទសួរជាសំនួរដល់ជនរងគ្រោះ  ដើម្បីទទួលបានព័ត៌មានលម្អិត បន្ទាប់ពីនាងបានដឹងខ្លួន៕

ដោយ ៖ ពិសិដ្ឋប្រភព ៖ ស្កាយ