ស្ពានមិនត្រឹមតែជាមធ្យោបាយឆ្លងកាត់ទន្លេ សមុទ្រ ឬភ្នំនោះទេ តែវាក៏អាចបង្កើតបានជាទិដ្ឋភាពដ៏កម្រ និងរួមចំណែកបង្កើត និងបំបែកឯតទគ្គកម្មផងដែរ។

ស្ពានឆ្លងសមុទ្រវែងបំផុកក្នុងលោកស្ពាន Jiaozhou Bay នៅឯក្រុង Qingdao ខេត្ត Shandong ប្រទេសចិន គឺជាស្ពានឆ្លងសមុទ្រវែងជាងគេក្នុងពិភពលោក ដោយមានប្រវែង ៤១,៥៨គម និងថវិការសាងសង់គឺ ២,៣ពាន់លានដុល្លារ។

Hangzhou Bay (ប្រទេសចិន)នៅមុនពេលស្ពាន Jiaozhou Bay ត្រូវបានសម្ពោធបើកអោយប្រើប្រាស់ជាផ្លូវការ ស្ពាន Hangzhou នៅខេត្រ Zhejiang ប្រទេសចិន គឺជាស្ពានរបស់ចិនដែលវែងជាងគេបំផុតក្នុងលោក ដោយមានប្រវែង ៣៥គម។ ប៉ុន្ដែកាលពីមុននេះនៅពេលស្ពាន Hangzhou មិនទាន់ចាប់កំណើត ស្ពាន East Sea Bridge(Donghai Bridge) ធ្លាប់ជាស្ពានឆ្លងសមុទ្រវែងបំផុតក្នុងលោក នៅខេត្ត Zhejiang ដោយសារមានប្រវែង ៣២,៥គម។

ស្ពានវែងបំផុតទ្វីបអាមេរិកប្រសិនមិននិយាយដល់ស្ពានវែងបំផុតនៅអាស៊ី នោះស្ពានវែងបំផុតក្នុងលោកនឹងបានទៅលើ Lake Pontchartrain ភាគខាងត្បូងរដ្ឋ Lousiana សហរដ្ឋអាមេរិក ដែលមានប្រវែង ៣៨គម នេះគឺជាស្ពានវែងបំផុតទី ៧នៅលើពិភពលោក។

ស្ពានខ្ពស់បំផុតក្នុងលោកស្ពានខ្ពស់បំផុតក្នុងលោកនោះគឺស្ពានគោក Millau នៅប៉ារីស ប្រទេសបារាំង ដោយមានសសរកណ្ដាលវែងបំផុតគឺ ៣៤២,៩ម ខ្ពស់ជាងតួ Eiffel ដល់ទៅជិត ២០ម។

ស្ពានយោលវែងបំផុតក្នុងលោកAkashi Kaikyo គឺជាស្ពានយោលវែងបំផុតក្នុងលោក ដោយមានប្រវែង ២គម។ ស្ពាននេះស្ថិតនៅលើផ្លូវហាយវ៉េ Honshu - Shikoku របស់ជប៉ុន។

ស្ពានយោលឆ្លងភ្នំខ្ពស់បំផុតក្នុងលោកស្ពានយោល Aizhai តភ្ជាប់រវាងកំពូលភ្នំពីរនៅភាគខាងត្បូងប្រទេសចិន ទើបត្រូវបានសម្ពោធអោយប្រើប្រាស់ក្នុងពេលថ្មីៗនេះ។ វាជាស្ពានដែលមានកំពស់ខ្ពស់ជាងគេបំផុតនៅលើលោក។

ស្ពានវែងបំផុតនៅអ៊ឺរ៉ុបVasco da Gama គឺជាស្ពានវែងបំផុតនៅទ្វីបអ៊ឺរ៉ុប។ ជាមួយនឹងប្រវែង ១៧,២គម ស្ពាននេះបានតភ្ជាប់រវាងត្រើយទាំងពីររបស់ទន្លេ Tagun ក្បែររដ្ឋធានី Lisbon របស់ Portugal ។នេះក៏ជាស្ពានវែងបំផុតទី ៩ក្នុងពិភពលោក។

ដោយ ៖ សូរីយ៉ាប្រភព ៖ VE/Youtube