ព័ត៌មានអន្តរជាតិ   ៖  តាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស chinadaily ដែលទើបតែបានចេញផ្សាយកាលពីម្សិលមិញនេះ បានបញ្ជាក់អោយដឹងថា​ ត្រីផ្សោតទន្លេពីរក្បាល ត្រូវបានយោធាប្រទេសចិនធ្វើការជូយសង្គ្រោះ   បន្ទាប់ពីវាបានជាប់ប្រទាក់ក្រឡាជាមួយនឹងមង  ក្នុងតំបន់ទីប្រជុំជន Jianggang ក្នុងក្រុង Dongtai ខេត្ត Jiangsu ភាគខាងកើតប្រទេសចិន។

width=483

គួរបញ្ជាក់ផងដែរថា មូលហេតុចម្បងដែលបានធ្វើអោយវាជាប់ប្រទាក់ក្រឡាជាមួយនឹងមងនោះក៏ដោយសារតែវា​ បានហែលចូលទៅកន្លែងកើតហេតុ   ដែលជាតំបន់បង្កាត់ពូជ   លុះពេលទឹកស្រក់វាក៏បានជាប់ទៅនឹងមងតែម្តង។

width=484

ដោយឡែក ភ្លាមៗនោះក៏មានការអន្តរាគមន៍ពីសំណាក់យោធាប្រចាំតំបន់ដោយបានធ្វើការជួយសង្គ្រោះ និងបានដោះលែងវាវិញ ក្នុងរយៈពេល ៤ ម៉ោងក្រោយ។ គួររំឭកផងដែរថា ផ្សោតទន្លេពីរក្យាលនេះ ត្រូវបានរកអោយឃើញថា  មានប្រវែង ១,៥ ម៉ែត្រ និងទម្ងន់ជិត ៨០ គីឡូក្រាម ៕

ដោយ ៖ រិទ្ធីប្រភព ៖ chinadaily